ភ្នំពេញ៖ នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថានីយទូរទស្សន៍ ភីអិនអិន បានរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួនមានឈ្មោះថា PNN Showcase 2023 ដើម្បីបង្ហាញអំពីសមិទ្ធិផលក្នុងការផលិត និងការនាំយកនូវកម្មវិធីកម្សាន្ត និងភាពយន្តភាគល្បីៗ ព្រមទាំងកម្មវិធីព័ត៌មានដែលចេញពីប្រភពច្បាស់លាស់ទុកចិត្តបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាការពិតណាស់ បច្ចុប្បន្ននេះសម្រាប់ភាពយន្តភាគខ្មែរដែលស្ថានីយទូរទស្សន៍ ភីអិនអិន បាននឹងកំពុងសហការជាមួយបណ្តាផលិតកម្មធំៗក្នុងស្រុកជាច្រើន សុទ្ធតែត្រូវបានសម្រឹតសម្រាំងយ៉ាងពិសេសនូវស្នាដៃតែងនិពន្ធ ការដឹកនាំផលិត និងជាពិសេសការជ្រើសតួសម្តែងដើម្បីអោយស័ក្តិសមជាមួយសាច់រឿង។

ដោយមើលឃើញពីការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់ នៅឆ្នាំ២០២៣ ខាងមុខ ស្ថានីយឈានមុខគេមួយនេះនៅតែរក្សារជំហរយ៉ាងម៉ឹងម៉ាត់របស់ខ្លួនក្នុងការផលិតភាពយន្តភាគខ្មែរល្អៗជាបន្តបន្ទាប់ ធានាបានទាំងគុណភាព រូបភាព និងសម្លេង សាច់រឿងជក់ចិត្ត និងមិនធ្វើអោយទស្សនិកជនខកបំណងឡើយ ជាមួយទំហំទឹកប្រាក់ក្នុងការចំណាយរហូតដល់ខ្ទង់លានដូល្លារឯណោះ។

ភាពយន្តភាគខ្មែរធំៗមួយចំនួនដែលនឹងត្រូវចាក់ផ្សាយនៅឆ្នាំ២០២៣ នេះ រួមមាន៖ រឿង «លួចស្នេហ៍គូដណ្តឹង» រឿង «សង្គ្រាមមហិច្ឆតា» រឿង «រងើកភ្លើងអនឡាញ» រឿង «កូនចៅក្លែងកាយ ចៅហ្វាយកំពូលកូរ» និងរឿង «បុព្វេនិមិ្មត» ជាដើម។ ខ្សែភាពយន្តភាគខ្មែរទាំងនេះនឹងធ្វើអោយទស្សនិកជនទទួលបានអារម្មណ៍ប្លែក ដោយសារតែសាច់រឿងត្រូវបានបង្ហាញគ្រប់រសជាតិ មានទាំងស្នេហាស្មោះស្ម័គ្រ ស្នេហាក្បត់ចិត្តដោយភាពលោភលន់ ជីវិតតស៊ូ និងលាយឡំជាមួយភាពកំប្លុកកំប្លែងជាដើម។ល។

រីឯតួសម្តែងសុទ្ធតែត្រូវបានជ្រើសរើសសម្រឹតសម្រាំង ជាតារាល្បីៗ វ័យក្មេង និងមានទេពកោសល្យក្នុងការសម្តែងខ្ពស់។

មិនត្រឹមតែបានទស្សនារឿងភាគខ្មែរដ៏ជក់ចិត្តប៉ុណ្ណោះទេ ភាពយន្តភាគថៃ និងភាពយន្តភាគចិនវិញក៏ត្រូវបានសម្រឹតសម្រាំងនាំយករឿងភាគដែលល្អៗ នាំយករឿងភាគដែលទទួលបានការទស្សនានិងគាំទ្រច្រើនមកចែកជូនទស្សនិកជននៅកម្ពុជាបានទស្សនាផងដែរ។ 

ដោយឡែកសម្រាប់កម្មវិធីកម្សាន្ត និងកម្មវីធីតន្ត្រី បច្ចុប្បន្ននេះក៏បានធ្វើអោយទស្សនិកជនរីករាយ ទទួលបានចំណេះដឹងថ្មីៗ ការអប់រំល្អៗ ដែលមានដូចជាកម្មវិធី «Freshy Winner» «តូចខ្លឹមខ្លាំង» «កម្មវិធីប្រដាល់ Ganzberg OneStrike» «អ្នកជិតខាង» «គ្រួសាររីករាយ» រីឯកម្មវិធីតន្ត្រីរួមមាន កម្មវិធី «Boostrong Gold Medal Concert 2022» «តន្ត្រី Freshy Happy Concert» និងតន្ត្រី «Gazberg Uber Concert»។ មិនត្រឹមតែប៉ុណ្ណោះកម្មវិធីកំប្លែងចំនួនបីដែលកំពុងតែដំណើរការចាក់ផ្សាយដូចគ្នានិងកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងដែរនោះរួមមានកម្មវីធី «ល្អមើល ល្អសើច» «ផ្ទះលេខ១ ផ្ទះលេខ២» «១៦៨ យប់» ដែលតែងតែបម្រើអារម្មណ៍ទស្សនិកជននៅរៀងរាល់ចុងសប្តាហ៍។

ចំណែកកម្មវិធីកម្សាន្តថ្មីមួយចំនួនដែលទើបតែដំណើរការផ្សាយ និងកំពុងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនដែរនោះគឺកម្មវិធី «The Wall Song» ដែលជាកម្មវិធីល្បីមួយនៅឯប្រទេសថៃ និងទទួលបានសិទ្ធក្នុងការផលិតបន្តចំនួន៤ប្រទេសមកហើយ រួមមាន ប្រទេសហូឡង់ ប្រេស៊ីល វៀណាម និងប្រទេសកម្ពុជាតាមរយៈស្ថានីយទូរទស្សន៍ ភីអិនអិន ផ្ទាល់តែម្តង។

 សម្រាប់កម្មវិធីព័ត៌មានវិញនោះ នៅឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានកម្មវិធីថ្មីៗជាច្រើនបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីអោយទស្សនិកជនទទួលបានព្រឹត្តិការណ៍ព័ត៌មានសម្បូរបែបថែមទៀត មិនថាទាំងក្នុង ឬក្រៅប្រទេស។

កាន់តែពិសេសទៀតនោះ ភីអិនអិន បានបង្ហើបអោយដឹងផងដែរថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានវត្តមាននៃកម្មវិធីទូរស័ព្ទដៃ (Mobile App) ដែលមានឈ្មោះថា PNN PLUS ដែលនឹងធ្វើអោយទស្សនិកជនកាន់តែមានភាពងាយស្រួលក្នុងការទស្សនាកម្មវិធីផ្សាយរបស់ ភីអិនអិន បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

គួរអោយកត់សម្គាល់ដែរថា ចាប់តាំងពីដំណើរការផ្សាយនៅពាក់កណ្តាលឆ្នាំ២០១៥ រហូតមកដល់ពេលនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន ត្រូវបានចាត់ទុកថាជាស្ថានីយដ៏ទំនើប និងឈានមុខគេមួយ ទាំងបច្ចេកទេស ទាំងការផលិតភាពយន្តភាគខ្មែរ ផលិតកម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាព និងការនាំយកនូវរឿងភាគបរទេសល្អៗមានទាំងរឿងថៃ រឿងចិន រួមទាំងកម្មវិធីល្បីៗជុំវិញពិភពលោក មកចែកជូនជាទស្សនីយភាពក៏ជក់ចិត្ត មានគ្រប់រសជាតិសម្រាប់ទស្សនិកជន។ 

យើងខ្ញុំដែលជាថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកនៃស្ថានីយទូរទស្សន៍ ភីអិនអិន នឹងរិះរកនូវយុទ្ធសាស្ត្រល្អៗ គំនិតថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនមិនអោយខកបំណងឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]