ភ្នំពេញ៖ foodpanda បានបន្ថែមសេវាថ្មីមួយទៀត ដែលមានឈ្មោះថា pandasend ជាសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត ដែលសិក្ត័សមសម្រាប់ហាងទំនិញ ភោជនីយដ្ឋាន អាជីវកម្ម អនឡាញ អាជីវកម្មធន់តូច និងមធ្យម។ល។
ស្របទៅនឹងការផ្លាស់ប្តូរនៃពេលបច្ចុប្បន្ន ល្បឿន និងភាពងាយស្រួលបានក្លាយជាអាទិភាពចម្បងរបស់ pandasend និងដៃគូសហការ ក្នុងគោលបំណងនាំមកនូវភាពងាយស្រួល តម្លៃកាន់តែប្រសើរឡើង និងកាត់បន្ថយរយៈពេលដឹកជញ្ជូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយសារតែកត្តាទាំងនេះទើប pandasend ទទួលបានការគាំទ្រ ពីដៃគូអាជីវកម្មជាច្រើន។
ក្នុងនោះមាន ប្រូខូ - Brocco ហាងប្រភេទអាហារសុខភាព Keto ដែលគ្មានជាតិស្ករ មិនប្រើប្រាស់ប៊ីចេង និង ទឹកបន្លែ ផ្លែឈើស្រស់ៗ ដែលមានការដឹកជូនអតិថិជនភ្លាមៗ បានធ្វើការសហការជាមួយ pandasend សំរាប់សេវាដឹកជញ្ជូនរហ័សក្នុងគោលបំណងរក្សាគុណភាពអាហារបន្ថែមភាពងាយស្រួលដល់អាជីវកម្ម និងអតិថិជនរបស់គាត់។
សុខភាព គឺជាផ្នែកមួយដ៏សំខាន់បំផុតនៃជីវិតប្រចាំថ្ងៃរបស់យើង ជាមួយនឹងការមមាញឹកបងប្អូនមួយចំនួនប្រហែលជាមិនមានពេលគ្រប់គ្រាន់ដើម្បីរៀបចំអាហារត្រឹមត្រូវនៅទីនោះ Brocco ដើរតួសំខាន់ក្នុងការផ្តល់នូវដំណោះស្រាយរហ័ស និងមានផាសុកភាព។
សម្រាប់អតិថិជនដែលចង់់ធ្វើការកុម្ម៉ង់ លោកអ្នកអាចចូលទៅកាន់ facebook របស់ brocco ហើយប្រើប្រាស់កូដ "pandasend01" នឹងទទួលបានការរបញ្ចុះតម្លៃ ១០% ភ្លាមៗ។
គួរបញ្ជាក់ផងដែរថា៖ លេខកូដនេះមានប្រសិទ្ធភាពត្រឹមរយៈពេល 2 សប្តាហ៍ ចាប់ពីថ្ងៃចេញផ្សាយអត្ថបទ និងរហូតដល់ 2 សប្តាហ៍ត្រូវបានបញ្ចប់។
សម្រាប់ម្ចាស់អាជីវកម្ម ដែលមានបំណងចង់ចូលរួមសហការ និងជាដៃគូអាជីវកម្មរបស់ pandasend- ចាប់ផ្ដើមប្រើប្រាស់ [https://pandasend-kh.com](https://pandasend-kh.com)
foodpanda គឺជាក្រុមហ៊ុនដែលផ្ដល់ជូននៅសេវាដឹកជញ្ជូនម្ហូបអាហារ ទំនិញ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើឲ្យអតិថិជនកាន់តែមានភាពងាយស្រួល។
សម្រាប់អតិថិជនថ្មីដែលចង់ធ្វើការកម្ម៉ង់់ អាចធ្វើការទាញយកកម្មវិធីទូរសព្ទនៅលើ Apple App Store និង Google Play Store ហើយប្រើប្រាស់កូដ “HELLOPANDA” ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០%៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]