ចេក គឺជាផ្លែឈើមួយប្រភេទដែលសម្បូរមានលក់លើទីផ្សារ តម្លៃវិញក៏ធូរថ្លៃ មិនត្រឹមតែប៉ុណ្ណោះអត្ថប្រយោជន៍ក៏មានច្រើនសម្រាប់សុខភាពផងដែរ។ ការបង្កើតទម្លាប់ញ៉ាំចេកឲ្យបាន ៣ផ្លែក្នុងមួយថ្ងៃអាចជួយដល់សុខភាពរាងកាយ បង្កើនថាមពល ពិសេសសម្រាប់អ្នកហាត់កីឡា និងការប្រើប្រាស់កម្លាំង បែកញើសច្រើនជាប្រចាំតែម្ដង។
ចេកមួយផ្លែទម្ងន់ ១២០ក្រាម មានសារធាតុចិញ្ចឹមសំខាន់ៗដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- កាឡូរី ១០៦
- កាបូអ៊ីដ្រាត ២៧ក្រាម
- ជាតិសរសៃ៣,២ក្រាម
- ប្រូតេអ៊ីន ១,៤ក្រាម
- ប៉ូតាស្យូម ៤០០ មិល្លីក្រាម
- ម៉ាញ៉េស្យូម ៣៥ មិល្លីក្រាម
- ខ្លាញ់ ០,៤ក្រាម
រាងកាយរបស់យើងរាល់ថ្ងៃ រាប់ចាប់ពីវ័យ ១៦ឆ្នាំ ដល់៦០ឆ្នាំ ត្រូវការប៉ូតាស្យូមចន្លោះពី៣០០០ ទៅ ៤០០០ មិល្លីក្រាម និង ម៉ាញ៉េស្យូម ៤៥០មិល្លីក្រាមក្នុងមួយថ្ងៃ ខណៈដែលចេក៣ផ្លែអាចផ្ដល់ប៉ូតាស្យូមដល់ទៅ ១២០០មិល្លីក្រាម និងម៉ាញ៉េស្យូម ១០៥ មិល្លីក្រាម ដូច្នេះគឺជាអាហារូបត្ថម្ភល្អសម្រាប់សុខភាព។
អត្ថប្រយោជន៍ប៉ូតាស្យូម និងម៉ាញ៉េស្យូមក្នុងរាងកាយ
- គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាម
- រក្សាមុខងារសរសៃប្រសាទ
- រក្សាចលនាចង្វាក់បេះដូង និងសាច់ដុំ
- គ្រប់គ្រងតុល្យភាពសារធាតុរាវក្នុងរាងកាយ
- ជួយបង្កើតកោសិកាសាច់ដុំឡើងវិញ
ម៉ាញ៉េស្យូម និងប៉ូតាស្យូម ក្នុងរាងកាយងាយនឹងបាត់បង់បំផុតតាមរយៈការបែកញើស ហាត់កីឡា ការប្រើប្រាស់ថាមពលខ្លាំង ដូច្នេះចេក គឺជាផ្លែឈើមួយប្រភេទដែលសម្បូរសារធាតុទាំងពីរ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាប្រភេទអាហារ ដែលងាយស្រួលក្នុងការរំលាយបានរហ័សអាចឆ្លើយតបទៅនឹងការទាញយកថាមពលទៅប្រើប្រាស់តាមត្រូវការរាងកាយ។
បន្ថែមពីនេះ ចេកមានគុណប្រយោជន៍អាចប្រឆាំងនឹងអុកស៊ីតកម្ម ដោយសារធាតុម្យ៉ាងឈ្មោះថា Catechins ជាសារធាតុសំខាន់មួយ មានក្នុងរបបអាហារដែលធ្វើការដោយផ្ទាល់ជាមួយ នឹងប្រព័ន្ធប្រសាទនិងខួរក្បាល។ មិនត្រឹមតែប៉ុណ្ណោះ ចេកក៏អាចជួយការពារ ពីជំងឺវង្វេងតាមវ័យផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]