វៀតណាម៖ ថ្មីៗនេះ យោងតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ខាងអគ្គនាយកក្រុមហ៊ុន Golden Lotus ដែលប្រធានបវរកញ្ញាMiss Grand វៀតណាម បានបដិសេធព័ត៌មានដែលថា Miss Grand International ២០២១ នាង Nguyen Thuc Thuy Tien បានរកចំណូលរហូត ដល់ទៅ ៧០ ពាន់លានដុង (ប្រហែល ២,៨ លានដុល្លារ) អំឡុងពេលកាន់តំណែង។

ក្នុងនោះដែរ អគ្គនាយកក្រុមហ៊ុននេះ បាននិយាយថា ចំនួនខាងលើនេះ គឺគ្រាន់តែជាការលេងសើចរបស់លោក Nawat Itsaragrisil ដែលជាប្រធាន Miss Grand International (MGI) តែប៉ុណ្ណោះ។ បើទោះ​បីជាយ៉ាង​ណា នៅក្នុងនោះ ក៏មិន​បាន​ប្រកាស​ពី​តួលេខ​ជាក់​លាក់ ​អំពី​ប្រាក់​ចំណូល​របស់នាង Thuy Tien កាលពីពេល​កន្លង​មក​ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ក្រុមហ៊ុនមួយនេះ ថែមទាំងបានលើកឡើងថា៖

អគ្គនាយកក្រុមហ៊ុន

គួររំឮកផងដែរថា កាលពីមុននោះ លោក Nawat Itsaragrisil បានលាតត្រដាងថា នាង Thuy Tien រកចំណូលបានយ៉ាងហោចណាស់ ៧០ ពាន់លានដុង ក្នុងអំឡុងពេលកាន់តំណែង ដែលប្រាក់ចំណូលរបស់នាង គឺបានមកពីការចូលរួមក្នុងព្រឹត្តិការណ៍នានា ធ្វើការជាអ្នកតំណាងសម្រាប់ម៉ាកយីហោល្បីៗក្នុងស្រុក និងអន្តរជាតិជាច្រើន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Miss Grand International 2021
Miss Grand International 2021
Nawat
Nawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]