បរទេស៖ កាលពីមុននេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ រូបភាបរបស់តារាស្រី Selena Gomez និង Hailey ដែលជាភរិយា Justin Bieber ពោរពេញដោយ ភាពស្និទ្ធស្នាល បើទោះបីជាកន្លងមក តែងតែមានការលើកឡើងពីភាពចម្រូងចម្រាស រវាងតារាស្រីពីរដួងនេះ បន្ទាប់ពី Haileyបានរៀបការជាមួយ Justin។
តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ តារាស្រី Selena បានបង្ហាញថា នាង និង Hailey គឺមិនមានបញ្ហាអ្វីជាមួយគ្នានោះទេ ខណៈដែលនៅក្នុងការផ្ដល់បទសម្ភាសន៍មួយ នៅពេលដែលត្រូវបាន គេសួរអំពីរូបថត ថតជាមួយនឹង Hailey ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នាងបានលើកឡើងថា វាមិនមែនជារឿងធំដុំនោះទេ និងមិនចាំបាច់និយាយពីរឿងនេះ ឬឆ្ងល់ច្រើនអ្វីដែរ ដោយសារតែនាង និង Hailey គឺពិតជាធម្មតាទាំងស្រុង មិនមានការទាស់ទែង ដូចពាក្យចចាមអារ៉ាមនោះឡើយ ព្រមជាមួយនឹងឃ្លាបញ្ជាក់ថា៖
ម៉្យាងវិញទៀត កាលពីមុននេះ តារាស្រី Hailey ក៏ធ្លាប់បាននិយាយក្នុងកម្មវិធី របស់នាងដែរថា អ្នកទាំងពីរតែងតែគោរពគ្នាទៅវិញទៅមក និងបានបដិសេធយ៉ាងម៉ឺងម៉ាត់ ទៅលើរឿងដែលថា លោក Justin បានបោក ប្រាស់ Selena ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]