កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា សារព័ត៌មាន Top Star News បានរាយការណ៍ថា ក្រុម BLACKPINK ត្រូវបានទស្សនិកជនរិះគន់ថា តែងតែធ្វើខុស ក្បាច់រាំ មិនស្រុះគ្នា អំឡុងពេលដំណើរការប្រគុំតន្រ្តីទេសចរណ៍ថ្មីៗនេះ។

ជាក់ស្តែង BlackPink កំពុងរៀបចំកម្មវិធីចំនួន ១៤ នៅក្នុងទីក្រុងចំនួន ៧ នៅអាមេរិកខាងជើង រួមមាន Dallas, Houston, Atlanta, Hamilton, Chicago, Newark និង Los Angeles យ៉ាង​ណា​មិញ ក្រុម​នេះ​ទទួល​បាន​រឿងចម្រូងចម្រាស ​ពី​អ្នក​គាំទ្រ​ក្នុង​និង​ក្រៅ​ប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​រយៈ​ការ​ថត​វីដេអូ​ដែល​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ ទស្សនិកជន​បាន​កត់​សម្គាល់​ថា Jennie ហាក់​មិន​សូវ​បាន​ធ្វើសកម្មភាព លះៗ ​ខ្លះ​ទេ ដោយសារ​ភ្លេច​ក្បាច់​រាំ ហើយតារា​ចម្រៀង​ស្រី​រូប​នេះ ​ក៏​បាន​បាត់​បង់​លំនឹង ហើយ​បែរ​ខ្នង​ពេល​សម្តែង។

Jennie មិន​មែន​ជា​សមាជិក​តែ​ម្នាក់​គត់​ ដែល​ធ្វើ​ខុស​លើ​ក្បាច់​រាំនោះទេ ទស្សនិកជនបានបញ្ចេញមតិថា BLACKPINK ប៉ុន្មានដងមើលទៅដូចជា បង្ហាញក្បាច់រាំខុសៗគ្នា ទោះបីជាសមាជិកទាំងអស់ ធ្វើចលនាដូចគ្នាក៏ដោយ។

យោងតាម ​​Top Star News នៅពេលវាយពាក្យ «BLACKPINK concert» នៅក្នុងរបារស្វែងរក ពាក្យស្វែងរកថា «រញ៉េរញ៉ៃ» ផ្ទុយទៅវិញ អ្នកគាំទ្រមួយចំនួនបានការពារក្រុម និងបាននិយាយថា កំហុសនៃការរាំរបស់ BLACKPINK តែងតែបំផ្លើសនៅលើបណ្តាញសង្គម ថែមទាំង បានកោតសរសើរចេញពីមាត់ ដែលពួកគេបានទៅទស្សនាការប្រគុំតន្ត្រីផ្ទាល់តែម្តង៕

ប្រភព៖ zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]