ភ្នំពេញ៖ នាថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២  កន្លងទៅថ្មីៗនេះ CINE HUB-ស៊ីណេហាប់ បានសហការរៀបចំពិធីសម្ពោធ សមាគមផលិតករភាពយន្តខ្មែរ(CFA)។ ក្នុងនោះដែរ ប្រធានសមាគមCFA ដែលទើបជាប់ឆ្នោតថ្មីគឺលោក លៀក លីដា ដែលនឹងតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់CFA និងលោកនាយកCFC ជៀប វិជ្ជា បានចែករំលែកគំនិតផ្តួចផ្តើម ដើម្បីកែលម្អពង្រីក និង​​អភិវឌ្ឍវិស័យភាពយន្តកម្ពុជាតទៅមុខទៀត។ 

ជាមួយគ្នានេះដែរ សមាគមផលិតករភាពយន្តខ្មែរ ( Cambodia Filmmakers Association) បង្កើតឡើងក្នុងគោលបំណង ចង់ផ្ដោតសំខាន់ទៅលើការផលិត និងគាំទ្រលើកស្ទួយវិស័យភាពយន្តខ្មែរឲ្យកាន់តែរីកចម្រើនទៅមុខ ខណៈបច្ចុប្បន្ន គ្រប់ភាពយន្តដែលផលិតដោយកូនខ្មែរ កំពុងមានសន្ទុះគាំទ្រពីមហាជនខ្លាំងជាងមុនជាលំដាប់ បើតាមការមើលឃើញជាក់ស្ដែង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះសមាគមផលិតករភាពយន្តខ្មែរ បានសហការជាមួយអ្នកដឹកនាំរឿងមានស្នាដៃ និងសមត្ថភាពគឺលោក ហ៊ុយ យ៉ាឡេង។ ក្នុងនោះដែរ ផលិតករនិងជាអ្នកដឹកនាំរឿងរូបនេះ បានសហការនិងចូលរួមជាមួយសមាគមផលិតករភាពយន្តខ្មែរ រូបលោកបានសរសេរសារនិយាយយ៉ាងដូច្នេះថា៖ 

សម្ដីលោក ហ៊ុយ យ៉ាឡេង

សូមទស្សនារូបភាពខាងក្រោម៖ 

លោក លៀក លីដា
លោក លៀក លីដា
លោក ហ៊ុយ យ៉ាឡេង
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]