ថៃ៖ កាលពីថ្ងៃទី ៣ ខែវិច្ឆិកាកន្លងទៅនេះ ម្ចាស់ជ័យលាភីលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand International 2022 នាង Engfa Wahara បានចែករំលែកវីដេអូថ្មីមួយនៅលើ Channel ផ្ទាល់ខ្លួនដែលនៅក្នុង​វីដេអូនោះ បវរកញ្ញារូបនេះ ​បាន​ធ្វើ​សកម្មភាព​ ទៅតាម​និន្នាការ​ ដែលកំពុង​ពេញ នៅលើ​បណ្ដាញ​សង្គម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Engfa បាន​ធ្វើ​កាយវិការ​មើល​ចុះក្រោម ខណៈ​ពេល​ទាញ​ខោ និងស្រែក​ខ្លាំងៗ ​ធ្វើ​ត្រាប់​តាម​សំឡេង​ក្នុង​វីដេអូ​ដើម។ យ៉ាងណាមិញ ក្រៅពីមានមតិថា វាជាវីដេអូនេះជាកំប្លែងហើយនោះ អ្នកទស្សនាជាច្រើនទៀតបែរជា លើកឡើងបន្តថា វាពិតជាមិនស័ក្តិសមឡើយ សម្រាប់អ្នកដែលជាបវរកញ្ញាមានតំណែងជាលំដាប់រង ដូចជា Engfa និងបានគិតទៀតថា វីដេអូនេះ អាចធ្វើឲ្យអ្នកទស្សនា គិតក្នុងផ្លូវអវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនោះ ខាងកាសែត Komchadluek ក៏បានចុះផ្សាយពីបទសម្ភាសន៍លើកដំបូងជាមួយនឹង Engfa បន្ទាប់ពីនាងបានជាប់លំដាប់រងទី១ ក្នុងកម្មវិធី Miss Grand International 2022 ដោយបានលើកឡើង ពីការ​ព្យាយាមយក​ឈ្នះ​មកុដ​ថៃ​លើក​ដំបូង ហើយក៏បាន​ទទួល​ស្គាល់​ថា​ មាន​មនុស្ស​ល្អ​ជាង ដែល​ស័ក្តិ​សម​ជា​បវរកញ្ញាម្ចាស់មកុដ ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Engfa
Engfa
Engfa
រូបភាពបង្ហាញកាយវិការ Engfa
រូបភាពបង្ហាញកាយវិការ Engfa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]