ភ្នំពេញ៖ ពិតណាស់ ជាដៃគូសិល្បៈដ៏សាកសមរវាងលោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ចាប់តាំងពីពេលប្រកួតFreshieជាប់ចំណាត់ថ្នាក់លេខ១ កាលពី២០០៧មក អ្នកទាំងពីរតែងតែចាប់ដៃគូគ្នាធ្វើការបានយ៉ាងល្អគួរឲ្យសរសើរ។ ជាពិសេស បច្ចុប្បន្នតារាប្រុសស្រីទាំងពីរូបនេះ ក៏ជាពិធីករពិធីការិនីឆ្នើម ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរ។

លើសពីនេះទៅទៀត លោក ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ក៏ជាសិល្បករសិល្បៈការិនីដែលទទួលបានប្រជាប្រិយភាពខ្លាំង មានអ្នកគាំទ្រច្រើន។ បើនិយាយពីការងារសិល្បៈវិញ អ្នកទាំងពីរ មានភាពមមាញឹកជាមួយការងារច្រើន សឹងតែគ្មានពេលទំនេរតែម្ដង បើទោះបីតារាប្រុសស្រីមួយគូនេះ មិនសូវទទួលថតខ្សែភាពយន្តដូចជាតារាដទៃ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា មកទល់បច្ចុប្បន្ន អ្នកទាំងពីនៅតែជាដៃគូការងារដ៏សាកសមនិងស៊ីសង្វាក់គ្នាជាទីពេញចិត្តរបស់ទស្សនិកជនជានិច្ច។ ជាក់ស្ដែង ជា វណ្ណារិទ្ធ និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន បានរួមការងានឹងគ្នាជាថ្មី ជាពិធីករនិងពិធីការិនីក្នុងពិធីមង្គលការ ជាមួយនឹងឈុតពណ៌ទឹកប្រាក់ ទាំងគូពិតជាស្រស់សង្ហានិស្រស់សោភា ខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

ជា វណ្ណារិទ្ធ 
 ហ៊ិន ច័ន្ទនីរ័ត្ន
ជា វណ្ណារិទ្ធ និង ហ៊ិន ច័ន្ទនីរ័ត្ន
ជា វណ្ណារិទ្ធ និង ហ៊ិន ច័ន្ទនីរ័ត្ន
ជា វណ្ណារិទ្ធ និង ហ៊ិន ច័ន្ទនីរ័ត្ន
ជា វណ្ណារិទ្ធ និង ហ៊ិន ច័ន្ទនីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]