រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់បេសកកម្ម ក្នុងប្រទេសឥណ្ឌូណេស៊ីរួចមក បវរកញ្ញាកំពូលទាំង១០របស់ Miss Grand International 2022 បានធ្វើដំណើរមកកាន់ប្រទេសថៃ នាដើមខែវិច្ឆិកាកន្លងទៅនេះ ដោយមានហ្វេនៗអ្នកនៅចាំគាំទ្រផ្អើលពេញព្រលានយន្តហោះ។
ក្នុងនោះបវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានហ្វេនៗថៃចាំទទួលច្រើនភ្លូកទឹកភ្លូកដី ព្រោះប្រជាប្រិយភាពរបស់កញ្ញា ផ្ទុះតាំងពីថ្ងៃប្រកួតដំបូងមកម្លេះ ជាពិសេសក្រោយពេល លោក Nawat តែងពោលសរសើរស្ទើរគ្រប់ការLive។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង មហាជនខ្មែរជាច្រើនបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញប្រជាជនថៃស្រឡាញ់បវរកញ្ញាកម្ពុជា ខាប់ទឹកខាប់ដីដូច្នេះ មិនតែប៉ុណ្ណោះ ថ្មីៗនេះល្បីថា លោក Nawat បង្ហើបថា មិនទាន់រៀបចំរួចរាល់ផង ស្រាប់តែពេលនេះមាន ក្រុមហ៊ុនខ្មែរ ថៃ ទាក់ទងឲ្យកូនស្រី វត្តី ធ្វើជាទូតសុឆន្ទៈព្រោងព្រាត ប៉ុន្តែពេលនេះ មិនទាន់ទទួលឡោះយ ចាំឲ្យរៀបចំតារាងតម្លៃការងាររួចជាមុនសិន ជាមួយគ្នានេះ រូបលោកសង្កត់ធ្ងន់ថា បើចង់ទាក់ទង Pichy ឲ្យLiveលក់ផលិតផលនោះ តម្លៃខ្លួនស៊ីដល់១ម៉ោង ៣ពាន់ដុល្លារឯណោះ៕
ប្រភព ៖ Beauty Pegeant Reviewer
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]