ហ្វីលីពីន៖ ដូចដែលបានដឹងស្រាប់ហើយថា សម្រាប់ តារាសម្ដែងស្រី Marian Rivera មិនត្រឹមជាតារាស្រីដ៏មានប្រជាប្រិយភាពជាមួយនឹងរូបសម្បត្តិ និងសមត្ថភាពនោះទេ តែនាងក៏បានក្លាយជាអ្នកម្ដាយកូនពីរ ព្រមទាំងបានធ្វើតួនាទីរបស់ខ្លួនបានយ៉ាងល្អ គួរឲ្យសរសើរពីមហាជន។

ដោយឡែក កាលពីថ្មីៗនេះ តារាស្រី Marian Rivera និងស្វាមី លោក Dingdong ត្រូវបានគេមើលឃើញ ថាបាននាំកូនប្រុសរបស់ពួកគេ Ziggy ទៅសួនកម្សាន្តមួយកន្លែង។ បើ​តាម​ការ​សង្កេត នៅក្នុងនោះ​ តារាស្រីរូបនេះ ស្លៀក​ឈុត​ខ្មៅ​បែបធម្មតា ពាក់ម៉ាស កាន់ដបទឹកក្នុងដៃ ហើយឈរមើលកូនប្រុសតូចរបស់នាងលេងយ៉ាងរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នៅ​ជ្រុងម្ខាងទៀត​ តារាស្រីរូបនេះ បានបង្ហាញកាយវិការ មិន​ខ្លាចនឹង​អង្គុយ​នៅលើ​ឥដ្ឋ ដោយ​បង្ហាញ​ជើង​ទទេ​រ ដែលនេះគឺជាសកម្មភាពមួយ ដែលបង្ហាញមនុស្សគ្រប់គ្នានូវរូបភាពជាអ្នកម្តាយ កំពុងមើលកូន ពីតារាស្រីរូបនេះ ស្របពេលដែលពីមុននេះ រូបនាងបង្ហាញ​ខ្លួន​ក្នុង​ទស្សនាវដ្ដីមួយ តុបតែងយ៉ាង​ស្រស់​ស្អាតឆើតឆាយ ប្រៀបដូចជាព្រះនាង៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Marian
Marian
Marian
Marian
Marian
Marian
Marian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]