រាជធានីភ្នំពេញ ៖ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយវីដេអូ កីឡាករប្រដាល់ វង្ស ណយ និងអ្នកជិះម៉ូតូធំម្នាក់ប៉ះពាល់គ្នាបន្តិចបន្តួចលើដងផ្លូវ កើតមានរឿងប្រតាយប្រតប់គ្នា ធ្វើឲ្យបងប្អូនធ្វើដំណើរតាមដងផ្លូវនាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ។

យ៉ាងណាមិញ មើលតាមវីដេអូខ្លីនោះ មហាជនចាប់អារម្មណ៍ខាងម៉ូតូធំចាប់ផ្តើមវា.យទៅកីឡាករ វង្ស ណយ មុន ប៉ុន្តែមហាជនក៏មិនហ៊ានវិនិច្ឆ័យថា មានរឿងអ្វីបានកើតឡើងមុនពេលចាប់ផ្តើមថតនោះឡើយ ដូច្នេះអ្នកតាមដានបណ្តាញសង្គមរងចាំការបកស្រាយពីកីឡាកររូបនេះគ្រប់ៗគ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មិនស្ងប់ស្ងាត់ឡើយ កីឡាករ វង្ស ណយ បានចេញបកស្រាយ ភ្ជាប់ជាមួយរូបភាពកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត ដែលថតជាប់សកម្មភាពតាំងពីជួបម៉ូតូធំ ដោយបញ្ហាចាប់ផ្តើម ព្រោះតែការយល់ច្រលំសម្លេងស៊ីផ្លេរបស់រូបលោក ក៏ធ្វើឲ្យបុរសជិះម៉ូតូគិតថា រថយន្តលោក វង្ស ណយ ស៊ីផ្លេដាក់ខ្លួនទាំងកំពុងជិះត្រូវសោះ ក៏ហាក់ចង់បង្ករឿង អាងមាឌធំវា.យលោកមុន ប៉ុន្តែស៊យអីប៉ះចំ កីឡាករ វង្ស ណយ មិនត្រឹមតែវា.យលោក វង្ស ណយ ខុសទេ ថែមទាំងប៉ុន្មានដៃរបស់លោក វង្ស ណយ បន្ថែមទៀត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កីឡាករ វង្ស ណយ
  កីឡាករ វង្ស ណយ
វីដេអូបកស្រាយ
វីដេអូថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]