តៃវ៉ាន់៖ សារមន្ទីរព្រះបរមរាជវាំងជាតិ របស់កោះតៃវ៉ាន់ បានទទួលស្គាល់ថា បានបំបែកវត្ថុបុរាណរបស់រាជវង្ស Ming និង Qing ចំនួនបី គឺចានគោមចំនួនពីរ និងចានបាយមួយ ដែលត្រូវបានគេនិយាយថាមានតម្លៃជាង ៧៧ លានដុល្លារអាមេរិក។
បំណែកទាំងនេះ ត្រូវបានបំបែកនៅក្នុងឧប្បត្តិហេតុបីផ្សេងគ្នាក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ ប៉ុន្តែព័ត៌មាននៃការខូចខាតបានលេចចេញមកត្រឹមតែសប្តាហ៍មុន បន្ទាប់ពីវាត្រូវបានលើកឡើង ដោយសមាជិកសភាបក្សប្រឆាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃទី ២៨ ខែតុលា សមាជិកសភា Kuomintang លោក Chen I-shin បានប្រាប់សមាជិកសភាថា លោកបានទទួលព័ត៌មាន អំពីឧប្បត្តិហេតុនៅសារមន្ទីរ ហើយបានចោទប្រកាន់នាយករបស់ខ្លួន Wu Mi-cha ពីបទលាក់បាំងដោយចេតនា។
លោក Wu បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថាគ្មានរឿងលាក់កំបាំងនោះទេ។ លោកបានបន្ថែមថា បុគ្គលិកបានរាយការណ៍ពីឧប្បត្តិហេតុនេះទៅថ្នាក់គ្រប់គ្រងភ្លាម ៗ តាមកំណត់ហេតុ។
យោងតាមសារមន្ទី វត្ថុពីរក្នុងចំនោមរបស់របរ ក្នុងចំណោមនោះមាន ចានរាជវង្ស Ming ជាមួយគំនូរនាគ និងចានរាជវង្ស Qing ពណ៌លឿង ត្រូវបានគេរកឃើញថាត្រូវបានខូចនៅក្នុងប្រអប់ ដោយខានសារមន្ទីរបាននិយាយថា វាមិនច្បាស់ទេថាតើបំណែកទាំងនោះត្រូវបានខូចខាតដោយកម្មករ ឬដោយសារតែវិធីសាស្រ្តទុកមិនល្អ៕
ប្រភព៖ straitstimes
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]