ថៃ៖ ជាការពិតណាស់ បើទោះបីជាអាយុមានខ្ទង់លេខ ៤ ពីមុខទៅហើយក្តី តែតារាស្រីជើងចាស់ Anne Thongprasum នៅតែរះត្រដែតនិងមុខមាត់នៅតែស្រស់ស្អាត មើលទៅដូច តារាស្រីរូបនេះមានវ័យ ៣០អញ្ចឹង។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យប្រិយមិត្ត រឹតតែចាប់អារម្មណ៍នោះគឺ បើគិតមកដល់សព្វថ្ងៃនេះ Anne Thong មានវ័យ៤០ឆ្នាំប្លាយហើយ តែតារារូបនេះ មិនខ្វល់ខ្វាយពី ចំណងអាពាហ៍ពិពាហ៍ដូចតារាផ្សេងទៀតទេ តែបែរជាបានប្រើប្រាស់ជីវិតSingle បានយ៉ាងហ៊ឺហា និងមានក្ដីសុខ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស Anne Thong ត្រូវបានគេសរសើរថា ជាតារាស្រីមួយដួង ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារាក្មេងៗ ថែមទាំងមានការលេងស្ទាយ៍ខ្លួន មិនធម្មតាផងដែរ។​ ជាក់ស្ដែង នៅលើបណ្ដាញអ៊ីនស្តាក្រាមបានបង្ហោះរូបភាព ជាច្រើនសន្លឹកគួរឲ្យចាប់អារម្មណ៍ ទប់អារម្មណ៍មិនសរសើរមិនបាននោះទេ ជាមួយនឹងស្ទាយ៍សម្លៀកបំពាក់ អាវសាច់ក្រណាត់យឺតចងចង្កេះបង្ហាញរាងដ៏ស្លីម ក្បាលពោះ៦កង់ សាកសមនិងរាងដ៏ខ្ពស់ស្រឡះ ដែលមើលទៅសឹងមិនដឹងថានាងមានអាយុ៤០ប្លាយទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]