ភ្នំពេញ៖ ធនាគារ ស្ថាបនាបានរៀបចំនូវកម្មវិធីប្រគល់រង្វាន់ជូនដៃគូរអាជីវកម្មឆ្នើមកម្មវិធី «MERCHANT AWARDS» កាលពីរសៀលម្សិលមិញនេះ នៅក្នុងរោងភាពយន្តPRIME CINEPLEX ក្រោមការចូលរួមយ៉ាងច្រើនពីសំណាក់ដៃគូអាជីវកម្មរបស់ធនាគារស្ថាបនា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ មិនថាអ្នកធ្វើការទូទាត់ ឬ ទទួលការទូទាត់ក៏ដោយ អ្វីដែលអ្នកត្រូវការចាំបាច់បំផុតនោះគឺ ស្ថាបនា ម៉ូបាល ដែលអាចឱ្យអ្នកធ្វើប្រតិបត្តិការដោយឥតគិតថ្លៃសេវា ដោយគ្រាន់តែប្រើ ស្ថាបនា ផេ ដែលមាននៅក្នុង ស្ថាបនា ម៉ូបាល ដើម្បីស្កេនទូទាត់ KHQR បានពីគ្រប់ធនាគារ សម្រាប់ទូទាត់ថ្លៃទំនិញតាមតូបអាជីវករតូច ឬធំបានទាំងអស់នៅក្នុងប្រទេស។ បន្ថែមពីនេះលោកអ្នកអាចបង្កើតកូដ KHQR បានភ្លាមៗដោយខ្លួនឯងពីស្ថាបនា ម៉ូបាល ដើម្បីទទួលការទូទាត់ពីនរណាម្នាក់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។
ក្រៅពីភាពងាយស្រួលនេះហើយ ស្ថាបនាម៉ូបាល ក៏បានផ្ដល់នូវការលើកទឹកចិត្តសម្រាប់អតិថិជន ជាពិសេសដៃគូអាជីវកម្មសរបស់ធនាគារស្ថាបនា តាមរយៈកម្មវិធី «MERCHANT AWARDS» ដែលបានផ្ដល់នូវរង្វាន់ទឹកប្រាក់សុទ្ធជាច្រើនរង្វាន់ សម្រាប់រង្វាន់តូចទឹកប្រាក់១សែនរៀល សរុប ១២០ រង្វាន់ និងរង្វាន់ធំទឹកប្រាក់សុទ្ធ ៦សែនរៀល សរុប ៣០រង្វាន់ ដល់ដៃគូអាជីកម្មឆ្នើម។
ជាការពិតណាស់ កម្មវិធីនេះនឹងចែកប្រាក់សុទ្ធជូន ដៃគូអាជីវកម្មរបស់ធនាគារ ស្ថាបនា រៀងរាល់ ខែ ដោយលក្ខខណ្ឌងាយៗ លោកអ្នកគ្រាន់តែណែនាំអតិជន ឱ្យទូទាត់ប្រាក់ តាមរយៈ KHQR និង ម៉ាស៊ីនឆូតបណ័្ណ ស្ថាបនា តែប៉ុណ្ណោះ។ ដូច្នេះដើម្បីកុំឲ្យឪកាសពិសេសនេះរំលងទៅដោយងាយ ម្ចាស់អាជីវកម្មទាំងអស់ គួរតែណែនាំឲ្យអតិថិជនទូទាត់ទឹកប្រាក់តាមរយៈKHQR និង ម៉ាស៊ីនឆូតបណ័្ណ របស់ធនាគារស្ថាបនា កាន់តែច្រើនលោកអ្នកក៏មានឱកាសឈ្នះកាន់តែច្រើន។
សម្រាប់ពត៌មានបន្ថែម៖ https://www.sathapana.com.kh/recommended-offers/merchant-award/
ទាញយកឥឡូវនេះ៖ bit.ly/download-sathapana-mobile
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]