ចិន៖ កាលពីថ្មី ៗនេះមានតារាសម្តែងជើងចាស់ម្នាក់ បានចេញមុខធ្វើការបកស្រាយទៅនឹង តារាកំប្លែង Stephen Chow ដែលត្រូវបានស្គាល់ជា ទីនហ្វី ដោយក្នុងនោះ រូបលោក មានភាពល្អក់កករជាខ្លាំង កាលបានធ្វើការសហការជាមួយគ្នា។

ក្នុងនោះផងដែរតារាសម្តែងរូបនេះមានឈ្មោះ Spencer Leung Sze Ho ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការថតរឿងមានចំណងជើង «From Beijing with Love» ជាមួយនឹង Stephen Chow ត្រូវបានគេស្កាល់ជា តារាកំប្លែងប្រចាំបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនៅក្នុងឈុតដែល តារាសម្តែងចាស់រូបនេះ បានសួរ Chow ពីរបៀបថតនោះ Chow បានសុំឱ្យពួកគេស្រែក ក្នុងឈុតមួយដល់ ១៧ដង ចាប់ពី​ម៉ោង​១០​យប់ ​ដល់​ ៥ ព្រឹកភ្លឺ។

តែ​នៅ​ទី​បញ្ចប់​ ទីនហ្វី កាត់ឈុតហ្នឹងចោលតែម្តង ដោយ​ឃើញ​បែបនេះ រូបខ្លួន ពិតជា​​អន់​ចិត្ត​ជាខ្លាំងជាមួយតារាប្រុសទីនហ្វី ថែមទាំងបាន សុំស្បថថានឹងមិនសម្តែងក្នុងខ្សែភាពយន្តរបស់ Stephen Chow តទៀតទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Stephen Chow
Spencer Leung Sze Ho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]