បរទេស៖ ក្រុមចម្រៀងនារី BLACKPINK តែងតែក្លាយជាប្រធានរបស់មហាជន និយមលេងអ៉ីនធឺណែត ដោយមួយរយៈចុងក្រោយនេះ ក្រុម​ចម្រៀង​ស្រី​ នេះ បាន​សម្ដែងការប្រគុំតន្រ្តីទេសចរណ៍ ​នៅ​ទីក្រុង​សេអ៊ូល ដាឡាស ហ៊ូស្តុន និង​អាត្លង់តាជាដើម។

បន្ទាប់ពីការប្រគុំតន្ត្រីនីមួយៗ បានបញ្ចប់ សមាជិកអាយុបងជាងគេ Jisoo ត្រូវបានគេលើកយកមកប្រធានបទសារជាថ្មីម្តងទៀត ទៅនឹង ការលេងស្ទីលថ្មី មិនចេះរីកស្ងួត ជាពិសេសនោះ ម៉ូដសក់ថ្មីចេស បកពីកេស ដែលតារាស្រីរូបនេះ​មិនធ្លាប់ធ្វើពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង Jisoo បានបញ្ចេញម៉ូដសក់ថ្មី ដែលអ្នកគាំទ្រជាច្រើនចូលចិត្ត ដោយក្នុង​ការ​ប្រគំ​តន្ត្រី​ដែល​ប្រារព្ធ​ធ្វើ​នៅ State Farm Arena ក្នុង​ទីក្រុង Atlanta Jisoo បាន​បង្ហាញ​ខ្លួន​ ក្នុងការធ្វើម៉ូដចង់ឡើងពីរដុំ មើលទៅពិតជាប្លែក។

ក្រោយពីឃើញបែបនេះ អ្នក​គាំទ្រ ​បានមើលឃើញថា ​តារា​រូប​នេះ​មើល​ទៅ​គួរ​ឱ្យ​ស្រឡាញ់​ប៉ុណ្ណា​ក្នុង​ការ​សម្ដែង​របស់នាង ជាមួយនឹងចងទីទុយតែងមូលដុំបែបនេះ មិនត្រឹមតែប៉ុណ្ណោះ នាងមិនភ្លេចឡើងក្នុងការទម្លាក់សក់សេះ​ដែលការលេងម៉ូដមួយនេះ Jisoo កាន់តែទាក់ទាញថែមមួយកម្រិតទៀត៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Jisoo 
Jisoo 
Jisoo 
Jisoo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]