ភ្នំពេញ៖ កាលពីម្សិលមិញត្រូវនឹងថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ជាថ្ងៃប្រកួត Miss Teen International Cambodia 2023 ក្នុងវគ្គ Audition Round។ ការប្រកួតវគ្គ Audition Round នេះ គឺត្រូវបែងចែកជា៤វេន ដែលមានវេនព្រឹក វេនរសៀល វេនល្ងាចនិងវេនយប់។ 

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតវគ្គ Audition Round គេឃើញមានអ្នកលេងបណ្ដាញសង្គមមួយចំនួនតូច បានបញ្ចេញមតិមិនសមរម ក៏ដូចជាចុចReactionរូបសើចទៅកាន់បេក្ខនារីពាក់ស្លាកលេខ៦៦។ ដោយទង្វើបែបនេះ ពិតជាមិនសមរម ហើយក៏មិនគួរធ្វើលើបេក្ខនារីដែលពាក់ស្លាកលេខ៦៦ ឬបេក្ខនារីផ្សេងទៀត ដែលជាបេក្ខនារីកំពុងប្រកួត Miss Teen International Cambodia 2023ឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយដឹងថាមានអ្នកលេងបណ្ដាញសង្គម មួយចំនួនតូចយកបេក្ខនារីស្លាកលេខ៦៦ ក្នុងន័យBully នាយកប្រតបត្តិគ្រប់គ្រងកម្មវិធី Miss Teen International Cambodia បានសម្រេចឲ្យបេក្ខនារី MTICស្លាកលេខ៦៦ ជាប់ទៅវគ្គ Runwayដោយស្វ័យប្រវត្តិ ដើម្បីមានឱកាសប្រកួតទៅវគ្គបន្តទៀត។ ជាមួយគ្នានេះដែរ ក៏សូមចូលរួមអបអរសាទរទៅកាន់បេក្ខនារីពាក់ស្លាកកេខ៦៦ ហើយក៏សុំចិត្តបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម សូមបញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីមិនល្អប៉ះពាល់ទៅកាន់បេក្ខនារីដែលកំពុងប្រកួត MTIC2023 ក៏ដូចជាបញ្ឈប់រាល់ទង្វើBullyទៅកាន់អ្នកដទៃតទៅទៀត៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
អបអរសាទរ បេក្ខនារីMTIC2023 ពាក់ស្លាកលេខ៦៦ ជាប់ទៅវគ្គRunway 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]