តៃវ៉ាន់៖ ម្តាយរបស់តារាសម្តែង Barbie Hsu បានបង្ហោះរូបថតគ្រួសារជាមួយគ្នាកាលពីថ្ងៃទី ២ ខែវិច្ឆិកា ដែលនៅក្នុងរូបថតនោះនាងបានថតជាមួយកូនស្រី កូនប្រសា គ្រួសារទាំងមូលមានសុភមង្គល កំពុងត្រូវបានគេលើកយកនិយាយគ្រប់ៗគ្នា។

ទស្សនិកជនជាច្រើនបានកត់សម្គាល់ឃើញថាតារាស្រី​សាន់ ឆាយ អង្គុយនៅជ្រុងខាងឆ្វេងដៃរបស់នាងខ្ទប់ពោះ ខណៈដែលស្វាមី DJ Koo ឈរពីក្រោយដាក់ដៃលើករបស់នាង ដែលនេះត្រូវបានមហាជនកត់សម្គាល់ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលនេះ ត្រូវបានគេលេចឬតែម្តង នៅ​ចំ​ពេល​មាន​ពាក្យ​ចចាម​អារ៉ាម​មាន​ផ្ទៃ​ពោះ​លើក​ទី​៣ តែទោះជាយ៉ាងណាតារាស្រីរូបនេះ មិន​បាន​ឆ្លើយ​តប​ទេ។ តាមប្រភពបានបញ្ជាក់ថា កន្លង​មក​ក្នុង​បទ​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់ DJ Koo បាន​និយាយ​ថា​លោក​មិន​បាន​បង្ខំ​ប្រពន្ធ​របស់​លោក​ឲ្យ​មាន​កូន​បន្ថែម​ទៀត​ទេ។

ជាមួយគ្នានេះដែរ មនុស្សជាច្រើនត្រូវបានសង្ស័យថា វាអាចនឹងក្លាយជាការពិត បើតាមប្រភពខ្លះថា DJ Koo គឺជាកូនប្រុសតែម្នាក់ ដូច្នេះហើយ ម្តាយរបស់លោក ដែលបច្ចុប្បន្ននៅប្រទេសកូរ៉េ មានការចង់បានចៅខ្លាំងណាស់៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Barbie Hsu និងស្វាមី
Barbie Hsu និងស្វាមី
រូបថតដែលគេសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]