ថៃ៖ គឺជារឿងដែលហ្វេនៗជាច្រើន កំពុងតែអបអរ និងចាំតាមដាន ចំពោះតារាស្រីវ័យក្មេង Patricia និងលោក Note Vises ដែលអ្នកទាំងពីរបានបើកបង្ហាញពីភាពផ្អែមល្ហែម ព្រមទាំងបង្ហើបពីថ្ងៃរៀបការយ៉ាងច្បាស់ៗនៅចុងឆ្នាំនេះ បន្ទាប់ពីការស្នើរសុំគ្នារៀបការយ៉ាងរ៉ូមែនទិករួចរាល់។ 

យ៉ាងណាមិញ ក្នុងឱកាសដ៏ល្អមួយទៀតនេះ តារាស្រីវ័យក្មេងរូបនេះ ក៏បានដឹកដៃគូស្នេហ៍របស់ខ្លួន លោក Note Vises ព្រមជាមួយនឹងការតុបតែងខ្លួនក្នុងឈុតប្រពៃណីយ៉ាងស្រស់សោភា បង្ហាញខ្លួននៅឯវត្ត ដើម្បីទៅធ្វើបុណ្យរួមគ្នា កាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងទៅនេះ ដែលបានឃើញហើយ ប្រៀបដូចជាកំពុងតែដឹកដៃគ្នារៀបចំមង្គលការ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្រោយពីបានបង្ហាញបែបនេះ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានចូលមកសរសើរពីភាពស្រស់ស្អាត របស់ Patricia ដែលមើលទៅនាង គឺជា​កូនក្រមុំ​ដ៏លេចធ្លោមួយរូប ព្រមទាំងមានភាពសាកសមទៅនឹងអនាគតស្វាមីយ៉ាងខ្លាំង និងធ្វើឲ្យអ្នកគាំទ្រកាន់តែចង់ឃើញ ពីពេលវេលាសំខាន់ក្នុងថ្ងៃរៀបការខាងមុខនេះ របស់អ្នកទាំងពីរ ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Patricia និង គូស្នេហ៍
Patricia 
Patricia 
Patricia និង គូស្នេហ៍
Patricia និង គូស្នេហ៍
Patricia និង គូស្នេហ៍
Patricia និង គូស្នេហ៍
Patricia និង គូស្នេហ៍
Patricia និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]