បរទេស៖ នៅល្ងាចថ្ងៃទី ៤ ខែវិច្ឆិកាកន្លងទៅនេះ យោងតាម CNN ឥណ្ឌូនេស៊ីបានរាយការណ៍ថា ការប្រគុំតន្ត្រីរបស់ក្រុមកូរ៉េ NCT 127 បានបញ្ឈប់ពាក់កណ្តាលទី ដោយសារតែស្ថានភាពមនុស្សក.ក.កុញខ្លាំង។
ក្នុងនោះដែរ ឧប្បត្តិហេតុនេះ បានចាប់ផ្តើមនៅពេលដែល NCT 127 សម្តែងបទចម្រៀង Paradise ដែលមានសមាជិកមួយៗ បានទៅម្ខាងនៃឆាកនិងឲ្យបាល់ទៅអ្នកគាំទ្រ ហើយសកម្មភាពនេះ បានធ្វើឱ្យមហាជន ចោមរោមចង់ទៅចូលទៅជិតពួកគេ។ យ៉ាងណាមិញ ក្រោយមកបានប្រហែល ១០ នាទី ក្រុមចម្រៀងក៏បានបន្តច្រៀងបទចម្រៀងផ្សេងទៀត ហើយស្ថានការណ៍ដ៏កក្រើកនេះ បានធ្វើឲ្យអ្នកទស្សនាយ៉ាងតិច ៣០ នាក់ បានដួ.ល.ស.ន្ល.ប់ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ខាងសមត្ថកិច្ច ក៏បានសំណូមពរដល់ក្រុមអ្នកសម្តែង ឱ្យបញ្ចប់ការប្រគំតន្ត្រីភ្លាមៗ ដែលធ្វើឲ្យហ្វេនៗជាច្រើន ទប់អារម្មណ៍មិនជាប់ នៅពេលដែលពួកគេ បានដឹងថា កម្មវិធីបានបញ្ចប់លឿនជាងការរំពឹងទុក។ ម៉្យាងវិញទៀត ខាងសមត្ថកិច្ចក៏បានលើកឡើងថា យោងតាមការព្រមព្រៀងគ្នា ការសម្តែងត្រូវតែបញ្ឈប់ ដោយសារតែមនុស្សបានស.ន្ល.ប់ ហើយការធ្វើបែបនេះ គឺដើម្បីសុវត្ថិភាពបុគ្គលិក និងទស្សនិកជនទាំងអស់គ្នា៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]