ថៃ៖ គឺជារឿងដែលធ្វើឱ្យមហាជនជាច្រើនរំភើបចិត្ត បន្ទាប់ពីមានដំណឹងបើកបង្ហាញមុខមាត់ស្វាមី របស់ តារាស្រី Pang Ornjira កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងពេលដែល កាលពីមុនមក នាងនៅមិនទាន់បើកមុខជាផ្លូវការ បើទោះបីជានាងបានសម្រាលកូនរួចហើយក៏ដោយ។
យ៉ាងណាមិញ ក្រោយពីបានសម្រេចចិត្ត ធ្វើឲ្យមហាជនជាច្រើន បានស្គាល់ពីស្វាមីរបស់ខ្លួនហើយនោះ រឿងប្ដីប្រពន្ធរបស់នាង ក៏កាន់តែជាទីចាប់អារម្មណ៍ និងត្រូវបានហ្វេនៗតាមដានជាបន្តបន្ទាប់ ជាពិសេស ថ្មីៗនេះ តារាស្រី Pang ក៏បានផ្ដល់បទសម្ភាសន៍ បង្ហាញអារម្មណ៍ផ្ទាល់ខ្លួន នៅពេលដែលត្រូវបានគេយកចិត្តទុកដាក់ ទៅលើទ្រព្យសម្បត្តិរបស់ស្វាមី ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នាងបានលើកឡើងថា នាងមិនបានគិតថា ស្វាមីជាអ្នកមានអ្វីនោះទេ ហើយអ្នកទាំងពីរនៅតែធ្វើការ ប្រកបរបរចិញ្ចឹមជីវិត និងទទួលខុសត្រូវលើកិច្ចការជាច្រើន នៅក្នុងគ្រួសារ។ លើសពីនេះ តារាស្រី Pang ថែមទាំងបានប្រាប់ទៀតថា នាងនៅតែមានអារម្មណ៍ថា អាចរកប្រាក់បានដោយខ្លួនឯង ដែលអាចទិញអ្វីៗ ដែលខ្លួនអាចទិញបាន ដោយមិនស្ទាក់ស្ទើរ និងមានមោទនភាព៕
ប្រភព៖ Thairath
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]