បរទេស៖ កាលពីថ្ងៃទី ៥ ខែវិច្ឆិកាកន្លងទៅនេះ យោងតាម Fox News បានរាយការណ៍ថា តារាចម្រៀងប្រុស Aaron Carter បានផុតដង្ហើមចុងក្រោយនៅផ្ទះរបស់ខ្លួន ក្នុងវ័យ ៣៥ ឆ្នាំ ខណៈដែលអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយរបស់តារាចម្រៀងប្រុសរូបនេះ បានបញ្ជាក់ពីដំណឹងដ៏ក្រៀមក្រំមួយនេះ។

ក្នុងនោះដែរ ក៏មានការលើកឡើងទៀតថា មូលហេតុនៃការស្លា.ប់របស់តារាចម្រៀងរូបនេះ នៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ ដោយឡែក Melanie Martin ដែលជាអតីតគូដណ្តឹងរបស់តារាចម្រៀងរូបនេះ បានចែករំលែកថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Melanie Martin

យ៉ាងណាមិញ ខាងតំណាងនាយកដ្ឋានតម្រួត ខោនធី Los Angeles បាននិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទបន្ទាន់មួយ ហើយបានទៅដល់ផ្ទះរបស់ Aaron Carter នៅក្នុងទីក្រុង Lancaster រដ្ឋកាលីហ្វ័រញ៉ា នៅព្រឹកថ្ងៃទី 5 ខែវិច្ឆិកា ដោយប៉ូលីស ក៏បានរកឃើញសា.ក.ស.ពរបស់លោក នៅទីនោះ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Aaron Carter
Aaron Carter
Aaron Carter
Aaron Carter
Aaron Carter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]