ថៃ៖ ថ្មីៗនេះ យោងតាមប្រភពព៍ត៌មាន Thairath បានរាយការណ៍ថា នៅថ្ងៃទី ៩ ខែវិច្ឆិកាកន្លងទៅនេះ លោក Nawat Itsaragrisil ដែលជាស្ថាបនិកកម្មវិធី Miss Grand បានជួបសំណេះសំណាល ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចែករំលែកអំពីភាពចម្រូងចម្រាសជុំវិញការប្រលង Miss Grand International 2022 ។

ដូចដែលបានដឹងហើយថា បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ីបានបញ្ចប់ និងរកឃើញម្ចាស់មកុដរួចមក ទំព័រ Instagram របស់​កម្មវិធី​ប្រកួត​មួយនេះ បានធ្លាក់ចុះចំនួន​អ្នក​តាម​ដានប្រមាណខ្ទង់ ២ លាន​នាក់ ខណៈដែល លោក Nawat បានបញ្ជាក់​ថា អ្នក​មិន​តាម​ដាន​ទាំង​អស់នោះ ភាគច្រើន ​គឺ​មក​ពី​ប្រទេស​វៀតណាម ក្រោមហេតុផល​ដែល កញ្ញា Thien An មិន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ លោក Nawat បាននិយាយថា៖

Nawat

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ គណនីផ្លូវការ របស់ កម្មវិធី Miss Grand International គឺមានអ្នកតាមដានត្រឹមតែ ៤,១ លាននាក់ប៉ុណ្ណោះ ហើយមិនមាននិន្នាការកើនឡើងទៀតនោះទេ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Nawat
Nawat
Nawat
Nawat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]