ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលខេមបូឌា ដែលជាម្ចាស់ឧបត្ថម្ភធំនៃកម្មវិធីផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឈានមុខគេរបស់កម្ពុជា បានចូលរួមសហការលើការតាំងពិព័រណ៍តំណាងប្រទេសកម្ពុជាដំបូងគេ នៅក្នុងការតាំងពិព័រណ៌របស់សិង្ហបុរី Singapore Fintech Festival 2022 ដែលរៀបចំឡើងដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (Monetary Authority of Singapore) ដែលបង្ហាញពីការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា។

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួមក្នុងការតាំងពិព័រណ៍នៅក្នុងកម្មវិធី Singapore Fintech Festival 2022 នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីសំណាក់ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុនព្រូដិនសលខេមបូឌា ដើម្បីបង្ហាញពីទិដ្ឋភាពបច្ចេកវិទ្យា និងបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទូលំទូលាយរបស់ប្រទេសកម្ពុជា។
គម្រោង បាគង របស់កម្ពុជា ដែលកម្មវិធីទូទាត់តាមទូរស័ព្ទ និងធនាគារជំនាន់ថ្មី ក៏ត្រូវបានបង្ហាញនៅលើឆាក Singapore Fintech Festival 2022 តាមរយៈការអញ្ជើញថ្លែងសុន្ទរកថាដោយ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា។

ការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅអាស៊ី និងក្រៅប្រទេស
សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា (CAFT) ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត (ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) សម្រាប់ចលនាអាស៊ានតែមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅអាស៊ី និងលើសពីនេះ។
ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅជុំវិញពិភពលោកបាននឹងកំពុងវិនិយោគយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពឌីជីថលរបស់ខ្លួនសម្រាប់នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជា ក៏ដូចជាការផ្តល់នូវផលិតផលធានារ៉ាប់រងដែលសមស្របទៅនឹងទីផ្សារផងដែរ។
ក្រុមហ៊ុនព្រូដិនសលខេមបូឌា បានក្លាយជាអ្នកឧបត្ថម្ភកម្មវិធីធំសម្រាប់កម្មវិធី CamTech Summit ចាប់តាំងពីឆ្នាំ 2021 ដែលជាកម្មវិធីផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឈានមុខគេនៅកម្ពុជា ដែលត្រូវបានសហការរៀបចំដោយសមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់កម្ពុជា (CAFT) ធនាគារជាតិនៃកម្ពុជា (NBC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា។
ព្រឹត្តិការណ៍ឆ្នាំនេះ នឹងដំណើរការជាលក្ខណៈកូនកាត់ (ដោយផ្ទាល់ និងតាមអនឡាញ) ជាមួយនឹងកម្មវិធី Cambodia Tech Expo ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 11 ដល់ថ្ងៃទី 13 ខែវិច្ឆិកា។
ក្រុមហ៊ុនព្រូដិនសល ខេមបូឌា ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្ដល់ជូនផលិតផលធានារ៉ាប់រងឌីជីថល
លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលខេមបូឌា បានមានប្រសាសន៍ថា៖

លោកបានបន្ថែមថា៖
“យើងបានបង្កើតផលិតផល និងដំណោះស្រាយតាមឌីជីថលជាច្រើនសម្រាប់អតិថិជនក្នុងការទទួលបានការការពារដែលមានតម្លៃសមរម្យតាមរយៈឧបករណ៍ឌីជីថល ឬម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រង (ISM) របស់ក្រុមហ៊ុនព្រូដិនសលនៅគ្រប់ទីកន្លែងទូទាំងប្រទេស។
កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យទាំងពីរនេះ ក៏នឹងលើកកម្ពស់ការយល់ដឹង និងទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់ និងសាធារណៈជនទាក់ទងនឹងសេវាធានារ៉ាប់រងក្នុងប្រទេសកម្ពុជាផងដែរ។
ការធ្វើពិពិធកម្មផលិតផលរបស់ព្រូដិនសល ខេមបូឌា ឥឡូវនេះ បាននឹងកំពុងផ្តល់ជូនតាមរយៈផលិតផលធានារ៉ាប់រងដែលមានលក់លើកម្មវិធី Pulse ហើយផលិតផលទាំងនេះមានតម្លៃចាប់ផ្តើមតិចជាង $10 ក្នុងមួយឆ្នាំ ដែលមានភាពងាយស្រួលយល់ និងទិញ ហើយសំខាន់បំផុតមានដំណើរការទាមទារសំណងយ៉ាងសាមញ្ញ។
ថ្មីៗនេះក្រុមហ៊ុន ព្រូដិនសលខេមបូឌា បានបើកដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រង ដែលធ្វើឲ្យការថែទាំសុខភាព និងការការពារមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់ទាំងអស់គ្នា។ បទពិសោធន៍របស់អតិថិជនគឺមានភាពល្អឥតខ្ចោះ មិនថាសម្រាប់ការទូទាត់ប្រាក់ ឬការទាមទារសំណងឡើយ។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រូដិនសលកម្ពុជា សូមចុចទីនេះ https://www.prudential.com.kh/km/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]