ថៃ៖ ក្នុងអំឡុងពេលផ្លាស់ប្តូរ ដើម្បីផ្សព្វផ្សាយពីកម្មវិធី ការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២២ មហាសេដ្ឋី Anne Jakapong Jakrajutatip ដែលជាម្ចាស់ថ្មីនៃកម្មវិធីមួយនេះ បានបង្កឱ្យមានភាពចម្រូងចម្រាសភ្លាមៗ បន្ទាប់ពី បានប្រកាសពីទម្រង់នៃកម្មវិធី ដែលអាចត្រូវបានផ្លាស់ប្តូរ។

ក្នុងនោះដែរ Anne បាននិយាយថា នៅឆ្នាំនេះ នឹងជ្រើសរើស Top ៧ ជំនួសឱ្យ Top៥ ដែលដូចរដូវកាលពីមុនៗ ហើយមានតែអ្នកឈ្នះម្នាក់ តែប៉ុណ្ណោះ ដែលនឹងអាចគ្រងមកុដ ពោលគឺមានន័យថា  នឹងមិនមាន​ចំណាត់ថ្នាក់លំដាប់រងទី១ ទី​២ ទី​៣ និងទី៤ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយ​ពីមានការ​លើក​ឡើងដូច​ខាង​លើ មហាសេដ្ឋីរូបនេះ ហាក់ទទួល​រងនូវ​ការ​រិះគន់​ជាច្រើន ពី​មជ្ឈដ្ឋាន​អ្នក​គាំទ្រ​កម្មវិធីប្រកួតសម្រស់ ដោយពួកគេបានគិតថា Anne នឹងប្រឆាំងនឹងអ្វីដែលនាងអះអាង នៅពេលដែលនាងទិញសិទ្ធជាម្ចាស់កម្មវិធី បវរកញ្ញាចក្រវាល។

ជាមួយគ្នានេះ មនុស្ស​ជា​ច្រើន​ទៀត កំពុងបារម្ភ​ថា ​បេក្ខភាពប្រកួតសម្រស់ នៅក្នុងលំដាប់​កំពូល​ច្រើន​ពេក អាច​នឹង​បាត់បង់​គុណភាព​នៃ​ការ​ប្រលង។ ហើយកាលពីកន្លង​មក មហាសេដ្ឋី​​រូប​នេះ ធ្លាប់​បាន​និយាយ​ថា នាង​នឹង​មិន​ជ្រៀត​ជ្រែក ឬ​ផ្លាស់​ប្តូរ​ទម្រង់​កម្មវិធី​នោះ​ឡើយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Anne Jakapong Jakrajutatip 
Anne Jakapong Jakrajutatip 
Anne Jakapong Jakrajutatip 
Anne Jakapong Jakrajutatip 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]