ថៃ៖ ជាការពិត ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបេក្ខនារីតំណាងកម្ពុជាម្នាក់ដែលកំពុងតែធ្វើឱ្យមហាជនខ្មែរ និង បរទេសជាច្រើនមានការកោតសរសើរ និង មានមោទកភាពចំពោះកញ្ញាជាខ្លាំង បន្ទាប់ពីកញ្ញាបានចូលរួមប្រកួតក្នុងកម្មវិធីកញ្ញាឯកអស្ចារ្យលំដាប់ថ្នាក់អន្ដរជាតិ ឬ Miss Grand International 2022 នៅឯប្រទេសឥណ្ឌូនេស៊ី ហើយទទួលបានជ័យលាភីលំដាប់រងទី ៥។

បន្ទាប់ពីជាប់ជ័យលាភីលំដាប់រងទី ៥ ក្នុងកម្មវិធី Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានបន្តទៅប្រទេសថៃដើម្បីចុះកិច្ចសន្យា និង បន្ដការងារជាមួយស្ថាប័ន MGI ដែលគ្រប់គ្រងដោយលោក Nawat។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ខណៈកំពុងស្នាក់នៅប្រទេសថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានការស្វាគមន៍ខ្លាំង បើនិយាយពីការងារវិញក៏កំពុងតែសម្រុកមកច្រើនផងដែរ។ ជាពិសេស វត្តី ជាបវរកញ្ញា កម្ពុជាមួយរូបដែលពោពេញទៅដោយថាមពល គ្រប់ពេលដែលនាងបង្ហាញខ្លួន រាល់សកម្មភាពរបស់នាង គឺពោពេញដោយភាពស្វាហាប់តែម្ដង។ ជាក់ស្ដែង វត្តី បានធ្វើឲ្យអ្ន​កគាំទ្រ ស្ញើចខ្លាំងមែនទែន ក្រោយពីបានឃើញ នាងបង្ហាញសម្ថភាពក្នុងការច្រៀងចម្រៀងជាភាសាថៃ បើទោះបីជាលើកទីមួយសម្រាប់ វត្តី ក៏ពិតមែន តែបវរកញ្ញា កម្ពុជារូបនេះតែងតែបានល្អ និងជឿជាក់លើខ្លួនឯងជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖

ពេជ្រ វត្តី សារ៉ាវឌ្ឍី
ពេជ្រ វត្តី សារ៉ាវឌ្ឍី
ពេជ្រ វត្តី សារ៉ាវឌ្ឍី
ពេជ្រ វត្តី សារ៉ាវឌ្ឍី
ពេជ្រ វត្តី សារ៉ាវឌ្ឍី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]