ភ្នំពេញ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលបង្កើតឡើងដោយមូលនិធិព្រីនស៍ ក្នុងការនាំយកការអប់រំផ្នែកផលិតនាឡិកាស្វីសដ៏ល្អបំផុតមកកាន់កម្ពុជា មានមោទនភាពក្នុងការប្រកាសថា និស្សិតកម្ពុជាចំនួន ៦នាក់ ដំបូងរបស់ខ្លួនបានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធីសិក្សារយៈពេលពីរ ឆ្នាំ អំពីផ្នែកមីក្រូមេកានិក និងការផលិតនាឡិកា។
និស្សិតបញ្ចប់ការសិក្សាទាំង ៦រូបរួមមាន ចក់ សំសូរិយា លន សេរីវឌ្ឍន៏ សាក់ លីហួ សាមុត ផានីឆារ៉ាត សែម ធារ៉ា និង អ៊ឹង ឈុនឡុង បានទទួលវិញ្ញាបនបត្ររបស់ពួកគេនៅក្នុងកម្មវិធីផ្លូវការមួយ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាមួយនឹងការចូលរួមពីសមាជិកគ្រួសាររបស់ពួកគេ និងបុគ្គលិក មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងការអបអរសាទរក្នុងឱកាសដ៏សែនរីករាយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកសាក់ លីហួ ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលបានបញ្ចប់ការសិក្សាពី មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងឆ្នាំ ២០២២ បានថ្លែងជាសុន្ទរកថាក្នុងពិធីបញ្ចប់ការសិក្សារថា៖
ប្រសាសន៍របស់ លោកស្រី Jessica Thakur ទីប្រឹក្សាបច្ចេកទេស និងជាគ្រូបង្រៀននៅ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា។
លោកស្រីបានបន្ត៖
ប្រសាសន៍របស់ លោក Gabriel Tan, ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។
លោកបានបន្ត៖
មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូល ឌីងគ្រុប ដែលជាអ្នកស្រលាញ់នាឡិកា និងរូបលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមណ្ឌលបណ្តុះបណ្តាលមួយនេះ។
នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា សិស្សនិស្សិតមានឱកាសប្រើប្រាស់ឧបករណ៍ និងបរិក្ខារទំនើបៗ ហើយស្ថិតនៅក្រោមការបង្ហាត់បង្រៀនពីគ្រូបង្ហាត់ជនជាតិស្វីសដែលមានជំនាញវិជ្ជាជីវៈនិងបទពិសោធន៍រួមបញ្ចូលគ្នាជាង ៦០ ឆ្នាំនៅក្នុងវិស័យផលិតនាឡិកាស្វីស និងការអប់រំផ្នែកផលិតនាឡិកាស្វីស រួមទាំងមានបទពិសោធន៍ធ្វើការនៅក្នុងក្រុមដ៏ប្រណិតដូចជា Swatch Group និង Richemont និងកម្មវិធីបណ្តុះបណ្តាល និងអប់រំនៃការផលិតនាឡិកានៃប្រទេសស្វីសដ៏ល្បីល្បាញលើពិភពលោក (WOSTEP) ផងដែរ។
មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា មានចក្ខុវិស័យមួយក្នុងការណែនាំជំនាញ និងបច្ចេកវិទ្យានៃការផលិតនាឡិកាស្វីសទំនើប ក៏ដូចជាបន្តភាពគោរពនិង ឱ្យតម្លៃចំពោះប្រពៃណីដ៏សម្បូរបែប ក៏ដូចជាសិល្បៈហត្ថកម្មនៃការផលិតនាឡិកាលំដាប់ខ្ពស់ផងដែរ។ នេះហើយគឺជាអ្វីដែលធ្វើឱ្យមជ្ឍមណ្ឌលនេះមានភាពខុសប្លែក បើប្រៀបធៀបជាមួយសាលាផលិតនាឡិកាអន្តរជាតិដទៃទៀត។ ភាពជោគជ័យនេះ គឺត្រូវបានជំរុញដោយប្រទេសកម្ពុជាដែលមាននូវមរតកវប្បធម៌ដ៏សម្បូរបែបនៅក្នុងជំនាញសិល្បៈហត្ថកម្ម និងសិល្បៈនានា។
បច្ចុប្បន្ននេះ មណ្ឌលបណ្តុះបណ្តាលបានបើកសម្រាប់បេក្ខជនក្នុងស្រុក និងអន្តរជាតិចុះឈ្មោះសម្រាប់វគ្គសិក្សាបន្ទាប់ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីអាហារូបករណ៍ដែលរួមបញ្ចូលលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ និងប្រាក់ឧបត្ថម្ភស្នាក់នៅ។
សូមទាក់ទងទៅកាន់ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកា ព្រីនស៍ ដោយផ្ទាល់និងសម្រាប់ព័ត៌មានបន្ថែមអំពីឱកាសពិសេសនេះសូមផ្ងើរសារតាមរយៈ [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]