ភ្នំពេញ៖ បើនិយាយដល់វិស័យ ច្នៃម៉ូតនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គេឃើញមានភាពរីកចម្រើនខ្លាំង ជាង មុន។ ជាពិសេសគេតែតែឃើញមានកម្មវិធីដើរម៉ូត បង្ហាញពីការច្នៃម៉ូតសម្លៀកបំពាក់ថ្មីៗ ជាបន្តបន្ទាប់ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម្យ៉ាងកូនខ្មែរ ដែលស្រលាញ់វិស័យមួយនេះ សុទ្ធសឹងតែមានសមត្ថភាព ព្រមទាំងអាចច្នៃសម្លៀកបំពាក់ ឬអ្វីផ្សេង បានយ៉ាងស្អាតល្អឥតខ្ចោះថែមទៀតផង។
យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា គេចាប់អារម្មណ៍ឃើញថា នៅមិនទាន់មានកម្មវិធីប្រកួតប្រជែង ទាក់ទងនឹង ផ្នែកច្នៃម៉ូតនៅឡើយនោះទេ។ ខណៈមានប្រទេសជាច្រើន បានផលិតកម្មវិធីប្រកួតប្រជែងជ្រើសរើសអ្នកច្នៃម៉ូតឆ្នើមជាងគេ និងទទួលបានការគាំទ្រច្រើនពីសំណាក់នហាជន ក៏ដូចជាអ្នកចូលចិត្តនូវវិស័យ ច្នៃម៉ូតមួយនេះផ្ទាល់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីៗនេះផេក Miss Teen International Cambodia បានបង្ហើបដំណឹងដល់អ្នកស្រលាញ់ផ្នែកច្នៃម៉ូតទាំងអស់បានដឹងថា នៅពេលឆាប់ៗខាងមុខនេះ នឹងមានកម្មវិធី Design Runway Cambodia ដែលស្ថិតក្រោមការគ្រប់គ្រងពីក្រុមហ៊ុនមេឌាឡូដ ដោយផ្ទាល់តែម្ដង។
គួរបញ្ជាក់ផងដែរថា ការដាក់ពាក្យចូលរួមប្រកួត នឹងជូនដំណឹងនៅពេលក្រោយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]