ហុងកុង៖ នៅថ្ងៃទី ៨ ខែវិច្ឆិកាកន្លងទៅនេះ យោងតាមប្រភព HK01 បានរាយការណ៍ថា តារាសម្ដែង លោក Donnie Yen និងភរិយា បានចូលរួមក្នុងព្រឹត្តិការណ៍ រៃអង្គាសប្រាក់សប្បុរសធម៌មួយ ដោយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ តារាប្រុសរូបនេះ បានលើកឡើងអំពី ប្រអប់សំបុត្រមិនសូវល្អ ជាមួយនឹងខ្សែភាពយន្តថ្មីរបស់លោក ដែលមិនបានទាក់ទាញទស្សនិកជនឱ្យចូលរោងកុននោះទេ។
ក្នុងនោះដែរ លោក Donnie Yen បានលើកឡើងថា ប្រាក់ចំណូលរបស់ Box Office ដូចជាជីវិតរបស់មនុស្សដែលឆ្លងកាត់ការឡើងចុះនៃជីវិត មិនអាចស្ថិតនៅលើកំពូលជារៀងរហូតបានទេ។ ហើយអ្វីដែលសំខាន់នោះ នៅពេលដែលត្រូវបានសួរនាំ ថាតើតារារូបនេះ ខ្លាចការសម្ដែងរឿង ធ្វើឲ្យចំណូល Box Office មិនល្អដូចមុន នៅថ្ងៃអនាគតនោះ លោកក៏បានចែករំលែកថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ការចែករំលែកមួយនេះ របស់ Donnie Yen ក៏បានបង្កឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម ខណៈដែល ទស្សនិកជនជាច្រើន បានធ្វើការរិះគន់ ទៅលើការមិនទទួលខុសត្រូវ នៅក្នុងការងារសិល្បៈ និងដោយសារតែរឿងប្រាក់ខែ ទើបតារារូបនេះ ហាក់បីដូចជាមិនគិតពីលទ្ធផលចុងក្រោយនៃគម្រោងរឿង៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]