ចិន៖​ ថ្មីៗនេះ យោងតាមប្រភព Sinchew បានបង្ហាញថា មន្ទីរពេទ្យមួយនៅទីក្រុងប៉េកាំង បានប្រើប្រាស់រូបថតប្រមាណ ៣៦ សន្លឹករបស់ តារាស្រី Angelababy ដោយគ្មានដង្កៀបកៀបធ្មេញ ដើម្បីបង្ហោះលើបណ្តាញសង្គម ខណៈមិនមានការទាក់ទងទៅ តារាសម្ដែងស្រីរូបនេះទេ។ 

យ៉ាងណាមិញ ដោយមានការ​ខកចិត្តចំពោះទង្វើរបែបនេះ Angelababy ​បានធ្វើការ​ប្តឹង​ទៅ​តុលាការ និង​ទាមទារ​សំណង​ចំនួន ៣៦,០០០ យន់ (ប្រហែលជិត ៥ពាន់ដុល្លារ)​។ លើសពីនេះ តារាស្រីរូបនេះ បានអះអាងថា ខាងវិទ្យាស្ថានបានប្រើឥទ្ធិពល និងតម្លៃពាណិជ្ជកម្មរបស់នាង ដើម្បីផ្សព្វផ្សាយម៉ាកយីហោ ដែលជាហេតុ រំ.លោ.ភលើសិទ្ធិរូបភាពរបស់នាង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ន តុលាការ​ បានចាត់​ទុក​ ជន​ជាប់​ចោទ​ ជាអ្នកមិន​បាន​ទទួល​ការ​យល់ព្រម​ពី​ដើម​បណ្តឹង ​ក្នុង​ការ​ប្រើ​ប្រាស់​រូបភាព​នោះ​ទេ ដូច្នេះ នេះគឺ​ជា​ការ​រំ.លោ.ភ​សិទ្ធិ​រូបភាព។ ហើយខាងតុលាការ ក៏បានបញ្ជាឱ្យមន្ទីរពេទ្យធ្មេញប្រកាសការជូនដំណឹងនៅលើគណនី WeChat របស់ខ្លួន និងផ្តល់សំណងសេដ្ឋកិច្ចដល់តារាសម្តែងស្រីរូបនេះ ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
រូ​បពីមុន និងបច្ចុប្បន្ន របស់ Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]