កម្សាន្ត៖ ពិតណាស់ ប្រិយមិត្តភាគច្រើន បានស្គាល់រួចមកហើយនូវវត្តមានព្រះអង្គម្ចាស់ Abdul Mateen ព្រះជន្ម ៣០ ព្រះវស្សា ដែលជាព្រះរាជបុត្រារបស់ប្រទេសព្រុយណេ ដោយកន្លងមកព្រះអង្គ ត្រូវបានសារព័ត៌មានចុះផ្សាយញឹកញាប់ណាស់ ពីព្រះភក្រ្តដ៏ស្រស់សង្ហារបស់ព្រះអង្គ ក៏ដូចជាស្នាមព្រះហត្ថ ចំណេះដឹងខ្ពង់ខ្ពស់លើសគេរបស់ទ្រង់ ។
យ៉ាងណាមិញ ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម បានដឹកនាំគណៈប្រតិភូយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ គេក៏សង្គេតឃើញវត្តមាន ព្រះអង្គម្ចាស់ Abdul Mateen អមដំណើរមកជាមួយផងដែរ។ ពោលគឺ វត្តមានរបស់របស់ ព្រះអង្គម្ចាស់ Abdul Mateen បានធ្វើឲ្យមានការរំជើបរំជួលដល់ ក្រសែភ្នែកអ្នកលេងបណ្ដាញសង្គមខ្លាំងមែនទែន ជាពិសេសគឺនារីៗតែម្ដង គឺព្រះអង្គម្ចាស់ដ៏ស្រស់សង្ហារបស់ប្រទេសព្រុយណេ ដែលទទួលបានព្រះកិត្តិនាមល្បីរន្ទឺលើបណ្ដាញសង្គមនានា ហើយទ្រង់ក៏ពុំដែលលាក់លៀមពីជីវិតខាងក្រៅរបស់ទ្រង់ឡើយ។
ជារឿយៗ ព្រះរាជបុត្រ Abdul Mateen តែងបង្ហោះភាគច្រើន ជារូបលេងកីឡាផ្សេងៗ ហាត់ប្រាណ រូបជាមួយសត្វចិញ្ចឹម រូបក្នុងរាជវាំង ឬរាជដំណាក់ និងសម្ភារៈមានតម្លៃកប់ពពកជាច្រើន ព្រមទាំងការចូលរួមក្នុងកម្មវិធីជាមួយខ្សែរាជវង្សដទៃទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]