កម្សាន្ត៖ ជាការពិត វណ្ណដា មានឈ្មោះកំណើត ម៉ាន់ វណ្ណដា (កើតនៅ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៧) លោក គឺជាតារាចម្រៀងមួយរូប ដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១៦ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀងរបស់លោកនៅលើបណ្ដាញសង្គម Youtube ។
ជាមួយនិងបទចម្រៀង ដែលទទួលបានការចាប់អារម្មណ៍លើកដំបូង ដែលបទនេះមានចំណងជើងថា «គេជាអ្នកណា» ដែលបទចម្រៀងមួយនេះ ធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យអ្នកស្ដាប់ ហើយទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត វណ្ណដា ជាតារាចម្រៀងមួយរូប ដែលបានតាមចាប់ក្តីស្រមៃរបស់ខ្លួន ដោយការតស៊ូ អត់ធ្មត់ប្រឹងប្រែងជាទីបំផុត។ ជាក់ស្ដែង បើក្រលែកទៅមើល តាំងពីកាលលោកបាន ឡើងឆាកតន្រ្តី តាមប៉ុស្ត៍ទូរទស្សន៍ តាំងពីគ្មានអ្នកស្គាល់ ក៏លោកនៅតែបន្ត មិនព្រមចុះចាញ់បោះបង់ក្តីស្រម៉ៃរបស់ខ្លួនឡើយ រហូតមកទល់បច្ចុប្បន្ន វណ្ណដា បានក្លាយ ជាកំពូលតារាចម្រៀង មានហ្វេនរាប់លាន ល្បីរន្ទឺ ទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖




@coffeemussic never give up😭😭#vannda #barameycrew #fyp #fypシ #foryou #foryoupage ♬ Mary On A Cross - Ghost
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]