ភ្នំពេញ៖ កាលពីយប់មិញ មានហេតុការណ៍ដែលបានបង្ហោះរូបថតមួយសន្លឹក លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន​របស់ពិធីករ ក៏ដូចជាតារាសម្តែង ដាវុធ ដែលរូបលោក ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូយកដុំថ្មគប់កញ្ចក់ឡាន​ខ្ទេច ខណៈ ធ្វើ​ដំណើរ​ចេញពីកំពតមកភ្នំពេញ

តាមរយៈការបង្ហោះនោះ នៅវេលា ម៉ោង ១ រំលងអាធ្រាត ខណៈដែររូបលោក បានចេញពីកំពតមកភ្នំពេញបន្ទាប់ពីកម្មវិធី concert នៅចង្ងាយផ្លូវប្រហែលជា ៦០គីឡូម៉ែត ពីក្រុងកំពត មានគេយកដុំថ្មគប់ឡានរបស់លោក ដោយពួកគាត់ជិះម៉ូតូ បញ្ច្រាស់ផ្លូវ បិទភ្លើងម៉ូតូ គប់យកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញហេតុនឹកស្មានមិនដល់មួយនេះ បានធ្វើឲ្យរូបលោក មានសតិសមល្មម ដោយមិនបានឈប់នោះ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ក៏រូបលោក នៅតែបន្តដំណើរ ទៅមុខ ហើយសំណាងល្អ ក៏គ្មានអ្នកគ្រោះថ្នាក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ដាវុធ
ដាវុធ
ដាវុធ
រូបលោកបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]