ហ្វីលីពីន៖ ក្រៅពីរូបសម្រស់ដែលបានទាក់ទាញចិត្តមហាជនរួចហើយនោះ តារាសម្តែង Marian Rivera បានបង្ហើបពីដំណឹងមួយ ដែលបានបង្ហាញថា គ្រួសាររបស់នាង បានផ្លាស់ទៅនៅទីកន្លែងកន្លែងថ្មីហើយ។

ក្នុងនោះដែរ ថែមទាំងមាន​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល តារាស្រី​ Marian បានបង្ហោះ​ជាមួយ​នឹង​ខ្លឹមសារ​ថា «Home Sweet Home» បើក​បង្ហាញ​ជ្រុង​ខ្លះៗ​នៅក្នុងផ្ទះ ដែលកាលពីមុន​នោះ​ ពួក​គេបាន​ចំណាយ​ពេល​យ៉ាងយូរ ក្នុង​ការ​តុបតែង​ផ្ទះ ពោរពេញដោយភាពស្រស់ស្អាត និងគួរឲ្យចង់រស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកមកមើល ទីធ្លា​ក្នុង​វីឡាមួយនេះ ក៏​មាន​ខ្យល់​អាកាស​ល្អ​ ដោយ​មាន​ដើមឈើ​ជា​ច្រើន រួមទាំងបង្ហាញបន្ទប់​គេង​របស់កូនស្រី Zia ដែលត្រូវ​បាន​តុបតែង​ដោយ​ពណ៌​ផ្កាឈូក​បែប​នារី ក៏ដូចជា បង្ហាញពីជ្រុងដ៏ប្រណិតនៅក្នុងផ្ទះ ជាមួយនឹងបន្តោងគ្រីស្តាល់ ធ្លាក់ពីលើពិដាន ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Marian
Marian
Marian
Marian
Dingdong
រូបភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]