ភ្នំពេញ​៖ ទទួលយកបទពិសោធន៍ល្អៗ រៀនសូត្រចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ឈ្នះរង្វាន់ដ៏ច្រើនអស្ចារ្យពីស្តង់ពិពណ៌ជាង100 នៅក្នុងកំពូលព្រឹតិ្តការណ៍ ពិព័រណ៍បច្ចេកវិទ្យា ថ្នាក់ជាតិធំបំផុតនៅកម្ពុជា ដែលអ្នកមិនគួរមើលរំលងឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន បានរួមគ្នាមកបង្កើតព្រឹតិ្តការណ៍ដ៏អស្ចារ្យនេះ ជាពិសេសមានវាគ្មិនល្បីៗចូលរួម ដើម្បីផ្តល់នូវចំណេះដឹងល្អៗដល់លោកអ្នកថែមទៀតផង។ ពិពរណ៌នេះនឹងប្រព្រឹត្តិឡើង 3 ថ្ងៃជាប់ៗគ្នានៅថ្ងៃទី 11-12-13 ខែវិច្ឆិកា ឆ្នាំ​2022 ចាប់ពីម៉ោង 08:00 ព្រឹក ដល់ 07:00 ល្ងាច នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ក្នុងនោះទៀតសោះក៏មានការចូលរួមពីស្តង់ frogsell App ដែលចូលរួមផ្តល់ព័ត៌មាន និងកម្មវិធីលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់ជាច្រើនពីក្រុមហ៊ុន។ frogsell App បានអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័សទៅមុខឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលជា App មានបច្ចេកវិទ្យាខ្ពស់ វៃឆ្លាត និងទាន់សម័យ ដើម្បីផ្តល់ការទិញលក់ ផលិតផលមួយទឹក និងថ្មី ដោយសេរី និងឥតគិតថ្លៃ ដែលបងប្អូនអាចផុសលក់ និងឆាតទិញលក់ជាមួយអថិតិជន ឬអ្នកលក់បាននៅក្នុង frogsell App ដោយផ្ទាល់។

ជាពិសេសកម្មវិធីដ៏អស្ចារ្យនេះមានក្រុមហ៊ុនយក្សប្រចាំប្រទេសចូលរួមជាច្រើនដូចជា ក្រុមហ៊ុនទូរស័ព្ទចល័ត, ធានាគារធំៗលំដាប់ប្រទេស, ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀត។ ក្នុងនោះក៏មានវត្តមានវាគ្មិនល្បីៗពីក្នុង និងក្រៅស្រុក ដែលមានជំនាញឯកទេសច្បាស់លាស់ អមជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ មកចែករំលែកនូវចំណេះដឹងថ្មីៗដល់បងប្អូនដែលបានចូលរួមផងដែរ។

ប្រធានបទសំខាន់ដែលលើកយកមកពិភាពក្សាក្នុងកម្មវិធីរួមមាន ការអភិវឌ្ឍនវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, វិស័យ ធនាគារ និងវិស័យមិនមែនធនាគារ, សន្តិសុខតាមប្រព័ន្ធអ៊ិនធឺណិត និងវិស័យហិរញ្ញ។ ក្នុងកម្មវិធីដ៏អស្ចារ្យនេះ បានជួយឲ្យបងប្អូនដើរទាន់យុគសម័យទំនើប និងស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅអភិវឌ្ឍន៍អាជីវកម្ម ព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃ។ frogsell App នឹងចូលរួមគ្រាំទ្រ ជ្រោមជ្រែងយ៉ាងពេញទំហឹងចំពោះការអភិវិវឌ្ឍន៍ បច្ចេកវិទ្យាដែលបង្កើតដោយអ្នកបច្ចេកទេសក្នុងស្រុក និងក្រៅស្រុក។

កុំភ្លេចចូលរួមឲ្យបានគ្រប់ៗគ្នាណ៎ា! ចង់បានសមិទ្ធផល ចង់ដើរឲ្យទាន់សម័យកាលទំនើប ​សូមចូលរួមជាមួយ frogsell ក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យា ថ្នាក់ជាតិធំបំផុតនៅកម្ពុជា។

សម្រាប់ការគាំទ្រ App frogsell បងប្អូនអាចចូលទៅកាន់តំណភ្ជាប់នេះ ដើម្បីដោនឡូត និងចុះឈ្មោះដើម្បីអាចលក់ទំនិញថ្មី ឬមួយទឹកដោយឥតគិតថ្លៃ៖ bit.ly/3kharzV ឬសាកសួរព័ត៌មានលម្អិតតាមរយៈផេក Page frogsellhttps://www.facebook.com/frogsellapp​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]