សាំងហ្គាពួរ៖ មួយរយៈក្រោយនេះ តារាសម្តែងលោក ដេវីត កាន់តែឡើងកូដ​ និងមមាញឹកខ្លាំងណាស់ បន្ទាប់ពីបានលេចមុខក្នុង ខ្សែភាពយន្តរបស់ផលិតកម្ម ក្រៅស្រុករួចមក ជាពិសេស តារាប្រុសវ័យក្មេងរូបនេះ ឱស្សាហ៍លេចមុខជាញឹកញាប់ ក្នុងការបង្ហាញខ្លួនប្រ៊េនលំដាប់មួយចំនួន។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ​ ជារឿងមួយចៃដន្យណាស់ដែល ដេវីត​ បានជួបតារាប្រុសសម្តែង BL ដែលមានប្រជាប្រិយភាព ឡើងកូដនាពេលបច្ចុប្បន្ននោះ គឺលោក Nattawin ដែលជាតួអង្គ ក្នុងរឿង «Kinnporsche»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាពេលនោះដែរ តារាប្រុសទាំងពីរដួងនេះ បានថតរូបជាមួយគ្នា បង្អួតសម្រស់ដ៏ស្រស់សង្ហា ក្នុងនាមជាតារាសម្ដែងដូចគ្នា អមដោយស្នាមញញឹមស្រស់ថ្លា មើលទៅពិតជាលេចធ្លោមិនចាញ់គ្នាទេ។ ដោយឡែក គ្រាន់តែឃើញរូបភាពមួយសន្លឹកនោះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ សរសើរពីភាពលេចធ្លោ និងភាពរួសរាយរាក់ទាក់ របស់អ្នកទាំងពីរ មិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖

ដេវីត និង Nattawin
ដេវីត និង Nattawin
ដេវីត និង Nattawin
ដេវីត និង Nattawin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]