ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ នាអំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Preteen International Cambodia 2022 ពីស្ថាប័ន Mediaload បានបើកវគ្គប្រកាសតំណែងជូនទៅកាន់កញ្ញា ប៊ុនរ៉ែន ធារីកា ម្ចាស់ជ័យលាភីលំដាប់រងទី១ Miss Teen International Cambodia ដើម្បីគ្រងតំណែង Miss Eco Teen International Cambodia 2022។ 

ពិតណាស់ កញ្ញា ប៊ុនរ៉ែន ធារីកា  បន្ទាប់ពីបានគ្រងតំណែងដ៏អស្ចារ្យ Miss Eco Teen International Cambodia 2022រួចនាងពិតជាទទួលបានគាំទ្រ និងមានមហាជនត្រេកអរជំនួសនាងគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ បវរកញ្ញារូបនេះមកពីខេត្តកំពង់ចាមហើយ បច្ចុប្បន្ននាងកំពុងសិក្សាថ្នាក់ទី១១ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បវរកញ្ញា Miss Eco Teen International Cambodia 2022  កញ្ញា  ប៊ុនរ៉ែន  ធារីកា នឹងចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិក្នុងខែ វិច្ឆិកា ឆ្នាំ២០២២នេះ នៅឯប្រទេស អេហ្ស៉ីប។ សង្ឃឹមថាប្រិយមិត្តនឹងជួយគាំទ្រទៅកាន់រូបនាង ដើម្បីជាការលើកទឹកចិត្តសម្រាប់នាងមួយផ្នែកធំផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
កញ្ញា ប៊ុនរ៉ែន ធារីកា
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]