រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា កម្ពុជាក្លាយជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំ ២០២២ រាប់ចាប់ពីថ្ងៃទី ០៨-១៣ វិច្ឆិកា ក្រោមការចូលរួមពីមេដឹកនាំរបស់ប្រទេសសមាជិកអាស៊ាន ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត ជាពិសេស ប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក លោក Joe Biden ក៏អញ្ជើញចូលរួមផងដែរ។

អ្វីដែលធ្វើឲ្យប្រជាជនខ្មែរនាំគ្នាចាប់អារម្មណ៍នោះគឺ ការរៀបចំក្បួនការពាររបស់ប្រធានាធិបតីរូបនេះ ដោយប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ដឹកមកពីសហរដ្ឋអាមេរិកដោយផ្ទាល់តែម្តង ក្នុងនោះ សូម្បីតែរថយន្តរបស់ប្រធាធិបតី The Beast មានតែ២គ្រឿងលើលោក ល្បីមានទម្ងន់ដល់ទៅ១០តោន ក៏ដឹកយកមកតាមដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីព្រឹកមិញនេះ ផ្អើលចែករំលែករូបភាព រថយន្តទាំងពីរគ្រឿងខាងលើនេះ បានចូលចតចាក់សាំងនៅកម្ពុជា ខណៈកន្លងមកធ្លាប់ល្បីថា សូម្បីតែសាំងក៏ចាក់មកពេញៗដែរ ដោយសារតែក្បួនការពាររបស់ប្រធានាធិបតីគឺមានភាពតឹ.ងតែងខ្លាំង ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រថយន្ត The Beast
រថយន្ត The Beast
ប្រភព Heng Aroma
ប្រភព Heng Aroma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]