ភ្នំពេញ៖ PEDRO បានបើកដំណើរការសាខាទី៨នៅក្នុងប្រទេសកម្ពុជាជាមួយនឹងកម្មវិធីដែលផ្ដល់នូវបទពិសោធន៌ថ្មីនិងរំភើបក្នុងវិស័យមួយនេះ។ សាខាថ្មីនេះមានទីតាំងនៅក្នុងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល ជាហាងដែលមានការដេគ័រស្អាតប្លែកតំណាងអោយស្ទាយបែបងាយៗរបស់ប្រ៊េនមួយនេះ។
ការរួមចំនែកនូវគំនិតដ៏រឹងមាំ និងពិសេស រួមបញ្ចូលផ្នែកសំខាន់ៗបង្កើតបាននូវកាបូប Kateក្នុងពណ៌ប្រាក់ដ៏គួរ អោយចាប់អារម្មណ៌ ដែលបង្កើតឡើងសំរាប់ទីផ្សារក្នុងប្រទេសកម្ពុជា។ PEDRO បានទាក់ទាញមនុស្សជំនាន់ក្រោយដោយបានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងតែកើនឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីសម្ភោធហាងថ្មីនេះមានការចូលរួមពីតារាល្បីៗជាច្រើនរូប រួមមានទាំងអ្នកជំនាញខាងផ្នែកលេងម៉ូត ក៏ដូចជាទូតសុឆន្ទៈរបស់ប្រ៊េន PEDRO គឺកញ្ញា Shin Yubin ដែលជាតារាស្រីល្បីឈ្មោះ ជាពិសេសទៅទៀតនោះគឺមានការចូលរួមពីកញ្ញា Bella Campen ដែលជាភ្ញៀវកិត្តិយសពិសេសក្នុងកម្មវិធី PEDRO Cambodia Exclusive។ ភ្ញៀងដែលបានចូលរួមពេញចិត្តជាខ្លាំងជាមួយនឹងការផ្ដល់ជូនពិសេសៗពីPEDRO។
សាខាថ្មីដែលស្ថិតនៅក្នុងផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល ជាការបន្ថែមនូវភាពពិសេសនិងរឹងមាំសំរាប់ PEDRO ដែលជាម៉ាកយីហោបង្កើតឡើងតាំងពីឆ្នាំ២០០៦ផ្ដល់ជូននូវជម្រើសស្បែកជើងជាច្រើនប្រភេទ និងគ្រឿងតុបតែងផ្សេងទៀតសម្រាប់បុរសនិងនារី។ មកទល់ពេលនេះPEDROមាន១២០សាខានៅក្នុង១៩ប្រទេសទូទាំងអាស៊ីប៉ាស៊ីហ្វិច មជ្ឈិមបូព៌ា សហរដ្ឋអាមេរិច និងបណ្ដាទីតាំងផ្សេងៗទៀតក្នុងពិភពលោក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]