កម្សាន្ត៖ អាចនិយាយបានថា បច្ចុប្បន្នមានសិល្បករសិល្បការិនីជាច្រើន កំពុងមានួំនាក់ទំនងស្នេហា ដោយមានតារាខ្លះបានបញ្ចេញមុខគូស្នេហ៍ ខ្លះទៀតក៏លាក់មុខគូស្នេហ៍ខ្លួនជាដើម។ លើសពីនេះទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានតារាខ្មែរជាច្រើន បានសម្រេចចិត្តចិត្តភ្ជាប់ពាក្យ ឬរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់ផងដែរ ខណៈប្រជាប្រិយភាពកាន់តែល្បីល្បាញ។
ពិតណាស់ ក្រោយតារាខ្មែរជាច្រើន បានប្រកាសរៀបការ ក៏មានមហាជន និងហ្វេនៗរំភើបជួយត្រេកអរគ្រប់ៗគ្នា។ បើងាកទៅមើលគូស្នេហ៍តារាដែលប្រើពេលស្រលាញ់គ្នាបែបPrivateលើបណ្ដាញសង្គម ដើម្បីបាំងភ្នែកហ្វេន ប៉ុន្តែគ្រួសារទាំងសងខាងដឹងឮ សុខៗប្រកាសភ្ជាប់ពាក្យហ្វេនភ្ញាក់ផ្អើល និងផ្ទុះល្បីពេញបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ដោយគូស្នេហ៍តារាបែបPrivate ដែលបានភ្ជាប់ពាក្យរួចនោះមានដូចជា៖
១៖ កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា ជាអតីតMiss Grand Cambodia 2016 ដោយនាងនិងគូដណ្ដឹងបានភ្ជាប់ពាក្យកាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២០។ ប៉ុន្តែតារាស្រីរូបនេះ នៅមិនទាន់បង្ហាញមុខគូដណ្ដឹងនៅឡើយនោះទេ។
២៖ កញ្ញា ជា ស្រីនា និងលោក ហេង វិសាល
Influencerដ៏ល្បីលោក ហេង វិសាល និងកញ្ញា ជា ស្រីនា បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ជាក់ផ្អើល ហើយរំភើបគ្រប់គ្នាខណៈអ្នកទាំងពីបានភ្ជាប់ពាក្យនឹងគ្នា។ ដោយអ្នកទាំងពីរក្លាយជាគូដណ្ដឹងនឹងគ្នា កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២២។
៣៖ អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា
ថ្មីៗនេះ ល្បីថាអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានបែកគ្នាដោយស្ងាត់ៗ ប៉ុន្តែកាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះអ្នកទាំងពីរបានភ្ជាប់ពាក្យនឹងគ្នាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]