កម្សាន្ត៖ ពិតណាស់ ការតុបតែងខ្លួនជារឿងចាំបាច់ និងសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសអ្នកសិល្បៈតែម្ដង។ បើនិយាយដល់តារាខ្មែរ ភាគច្រើនគេឃើញមានតារាជាច្រើន ពិតជាពូកែរៀបចំខ្លួនឲ្យមហាជន និងហ្វេនចាប់អារម្មណ៍គ្រប់គ្នា។ មិនតែប៉ុណ្ណោះ រាល់ពេលតែងខ្លួន មានភាពលេចធ្លោ ហើយថែមទាំងមានស្ទាយ៍ប្លែកៗតែម្ដង។
លើសពីនេះទៅទៀត បើក្រឡេកទៅមើលតារាស្រីខ្មែរវ័យក្មេងវិញ គេចាប់អារម្មណ៍ឃើញតារាជាច្រើននិយមលេងពណ៌សក់ ឬកាត់សក់ម៉ូតថ្មីប្លែកៗជានិច្ច។ ម្យ៉ាងវិញទៀត បន្ទាប់ពីលេងស្ទាយ៍សក់ ផ្លាស់ប្ដូរពណ៌សក់ មានតារាជាច្រើនប្រែសម្រស់កាន់តែស្រស់ស្អាត លេចធ្លោច្រើនជាងមុនថែមមួយកម្រិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង តារាស្រីវ័យក្មេងដែលលេងពណ៌សក់មើលទៅប្លែក ហើយទទួលបានការសរសើរពីហ្វេនៗច្រើននោះមានដូចជា៖
១៖ កញ្ញា ស៊ូឈីន
អាចនិយាយបានថាតារាស្រីវ័យក្មេង កញ្ញា ស៊ូឈីន នាងធ្លាប់តែមានពណ៌សក់ខ្មៅរលោង ប៉ុន្តែថ្មីៗនេះ នាងលាបពណ៌សក់ថ្មី ប្រែសម្រស់កាន់តែស្អាតជាងមុន។
២៖ កញ្ញា ជា ស្រីនា
Influencerដ៏ល្បីល្បាញលើបណ្ដាញសង្គម កញ្ញា ជា ស្រីនា បានធ្វើឲ្យហ្វេនភ្លឹកនឹងសម្រស់នាងគ្រប់គ្នា ខណៈនាងតែងខ្លួនពាក់សពណ៌យ៉ាងដូច្នេះ។
៣៖ កញ្ញា ឌី បញ្ញាវិមាលា
បវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ក្រោយបង្ហោះរូបតែងខ្លួនលែងខ្លួនជាមួយនឹងសក់ពណ៌ មើលទៅនាងពិតជាប្លែក ហើយស្អាតផូរផង់ជាងមុនតែម្ដង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]