ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងលើកទឹកចិត្តអតិថិជនរបស់ខ្លួនឱ្យចូលរួមគាំទ្រក្នុងការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរតាមរយៈយុទ្ធនាការ “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” របស់សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» ដែលត្រូវបានគេមើលឃើញថាជាការត់រៃអង្គាសថវិកាដ៏ល្បីមួយពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរ។
កាលពីខែមុនក្រុមហ៊ុន Smart Axiata បានសមការបរិច្ចាគថវិកា 10,000 ដុល្លារ ហើយទោះបីជា Sai បានបញ្ចប់រួចហើយក៏ដោយ ក៏យុទ្ធនាការនេះបើកសម្រាប់ការបរិច្ចាគរហូតដល់ពាក់កណ្តាលខែវិច្ឆិកានេះ។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមវិភាគទានចំនួន ១ម៉ឺនដុល្លារផងដែរដល់យុទ្ធនាការ “រត់ជាមួយសាយ” ដែលបានរៃអង្គាសប្រាក់ចំនួន ៥សែនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្នុងឱកាសនោះ លោក សាយ បានរត់ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
និយាយអំពី “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” លោក សាយ បានថ្លែងថា៖
សម្រាប់យុទ្ធនាការ “រត់ជាមួយសាយ” ឆ្នាំ២០២២ នេះ លោក សាយ មានគោលបំណងរៃអង្គាសប្រាក់ឱ្យបាន ១សែនដុល្លារ ដើម្បីជួយមន្ទីរពេទ្យនេះ។ យុទ្ធនាការនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យសាធារណជនបន្តបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ បើទោះបីជាគាត់បានបញ្ចប់ការរត់របស់គាត់ក៏ដោយ។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
បន្ថែមពីលើការបរិច្ចាគរបស់ខ្លួន ក្រុមហ៊ុន Smart Axiata ក៏កំពុងលើកទឹកចិត្តដល់អតិថិជនរបស់ក្រុមហ៊ុនទាំងអស់ឱ្យចូលរួមបរិច្ចាគដោយប្រើលេខកូដដូចខាងក្រោម៖
· បរិច្ចាគ ៥០សេន ចុច *1745*50#
· បរិច្ចាគ ១ដុល្លារ ចុច *1745*100#
· បរិច្ចាគ ២ដុល្លារ ចុច *1745*200#
· បរិច្ចាគ ៥ដុល្លារ ចុច *1745*500#
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍ថា៖

យុទ្ធនាការ “រត់ជាមួយសាយ” ក៏បានបំផុសគំនិតអ្នកបង្កើតមាតិការ និងបញ្ចេញមតិលើអ៊ីនធឺណិត (KOL) របស់ក្រុមហ៊ុន Smart Axiata ដូចជា– Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, and Khemra មកចូលរួមរួមរត់ជាមួយគាត់ផងដែរ។
Sopheareach Vee បាននិយាយថា៖
លោក សាយ ក៏ថ្លែងអំណរគុណដល់យុវជន និងអ្នករត់ផ្សេងទៀតផងដែរដែលបានចូលរូមរត់ជាមួយគាត់ ដើម្បីផ្សព្វផ្សាយបុព្វហេតុនៃការរៃអង្គាសថវិកានេះ។ ការរត់របស់លោក សាយ ពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបបានចំណាយពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។
លោក សាយ បានបន្ថែមថា៖

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]