កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១២ ខែវិច្ឆិកា ទីបំផុត Big Hit Music បានបញ្ជាក់ពីអ្វីដែលមានពាក្យចចាមអារ៉ាមតាំងពីដើមឆ្នាំនេះ ថា BTS គ្រោងនឹងសម្តែងនៅក្នុងពិធីបើកសម្រាប់ «FIFA World Cup Qatar 2022»។
ថ្វីត្បិតតែក្រុមនឹងមិនសម្តែងក្នុងពិធីបើកក៏ដោយ ក៏ គេបានរាយការណ៍មកថា សមាជិកកូនពៅ លោក Jungkook នឹងឡើងឆាកជាអ្នកតំណាងរបស់ ក្រុមចម្រៀង BTS តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីបើកការប្រកួត FIFA World Cup Qatar 2022 គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា នៅកីឡាដ្ឋាន Al Bayt ក្នុងប្រទេសកាតា ចំថ្ងៃតែមួយជាមួយនឹងការប្រកួតបើកឆាកនៃការប្រកួត រវាងប្រទេសកាតា និងប្រទេសអេក្វាឌ័រ។
បច្ចុប្បន្ននេះ សមាជិកក្រុម BTS ក៏សកម្មក្នុងនាមជាអ្នកផ្សព្វផ្សាយផ្លូវការនៃ «The Goal of the Century» ដែលជាគំនិតផ្តួចផ្តើមនិរន្តរភាពសកលដោយ Hyundai Motors ក្នុងភាពជាដៃគូជាមួយ «FIFA World Cup Qatar 2022» ។
យ៉ាងណាមិញ ព័ត៌មានលម្អិតបន្ថែមអំពីបទចម្រៀង «FIFA World Cup Qatar 2022» របស់ Jungkook មុិនទាន់បានចេញជាផ្លូវការនោះទេ តែយ៉ាងណា គេនឹងដឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖


방탄소년단 ‘정국’이 2022 FIFA 카타르 월드컵 공식 사운드트랙과 월드컵 개막식 공연에 참여합니다. 많은 기대 부탁드립니다!
— BTS_official (@bts_bighit) November 12, 2022
Proud to announce that Jung Kook is part of the FIFA World Cup Qatar 2022 Soundtrack & will perform at the World Cup opening ceremony. Stay tuned!#FIFAWorldCup pic.twitter.com/MwJ2kdNRBp
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]