ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអញ្ជេីញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដែលរូបភាព ក៏ដូចជាវីដេអូជាច្រើនទៅត្រូវបានចែករំលែក នៅលើបណ្តាញសង្គម ទៅនឹងភាពអស្ចារ្យ ដែលម្ចាស់ផ្ទះ បានស្វាគមនិ៍ជាមួយនឹង ការសន្តិសុខ យ៉ាងតឹងរឹងបំផុត។

យ៉ាងណាមិញ កាលអញ្ជើញមកដល់ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក​ លេីកទី១០ មានវីដេអូមួយ ត្រូវបានកត់សម្គាល់ថា រូបលោក បានចុះពីយន្តហោះ Air-Fore 1 មិនបានប៉ុន្មានផង បែរជាមិនចូលឡានភ្លាម ៗ តែដេីរទៅរកក្រុមសារព័ត៌មាន និងប្រជាជនអាមេរិក រស់នៅក្នុងប្រទេសកម្ពុជា ដែលនេះ សរបញ្ជាក់ឃើញថា រូបលោក ពិតជាមេដឹងនាំ គួរឲ្យគោរព និងស្ងប់ស្ងែងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក​ នឹងប្រជុំទ្វេភាគីជាមួយសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានអាស៊ានឆ្នាំ២០២២​ នារសៀលនេះនៅសណ្ឋាគារសុខាភ្នំពេញ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]