រាជធានីភ្នំពេញ ៖ បងប្អូនភាគច្រើនបានស្គាល់ កញ្ញា ហង្ស សុរិយាន់ ជាក់ជាមិនខាន ជាតារាម៉ូដែល ប្រឡូកក្នុងវិស័យFashionនៅកម្ពុជាច្រើនឆ្នាំមកហើយ ទទួលការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្ត ជាងនេះទៅទៀត រូបនាងធ្វើឲ្យគេឯងមើលឃើញច្បាស់ពី ការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីឈរជើងក្នុងអាជីពជាតារាបង្ហាញម៉ូត ។

ឈានដល់វ័យ ២៧ឆ្នាំ ជាឆ្នាំចុងក្រោយដែលមានលទ្ធភាពក្នុងការដាក់ពាក្យប្រកួតសម្រស់ កញ្ញា ហង្ស សុរិយាន់ បានប្រកាសចូលរួមក្នុងកម្មពិធី Miss Universe Cambodia 2022 និង Miss Grand Cambodia 2022 ដោយលទ្ធផលក្នុងការប្រកួត MUC រូបនាងទទួលបានជ័យលាភី Top 10 ចំណែក MGC រូបនាងទទួលលទ្ធផលជាទីគាប់ចិត្ត ក្នុងតំណែងលំដាប់រងទី១ First runner up។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កៀកដល់ថ្ងៃចេញទៅប្រកួតក្រៅប្រទេស តារាបង្ហាញម៉ូតជើងចាស់រូបនេះ បែរជាប្រកាស ថាមិនចេញទៅប្រកួត ព្រោះតែបញ្ហាសុខភាពនិងជំ.ងឺផ្ទាល់ខ្លួន មិនតែប៉ុណ្ណោះ រំលងមិនទាន់បានប៉ុន្មានផង ស្រាប់តែយប់មិញនេះ កញ្ញា ហង្ស សុរិយាន់ បង្ហោះសារលាលែងតំណែងជា បវរកញ្ញាលំដាប់រងទី១របស់ MGC ទៅវិញ ដោយមិនបង្ហើបពីមូលហេតុសូម្បីតែបន្តិច។

តួយ៉ាង ការប្រកាសមួយនេះធ្វើឲ្យអ្នកគាំទ្រកញ្ញា ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមក រូបនាងប្រឹងប្រែង ចូលរួមក្នុងការប្រកួតសម្រស់ជាច្រើន ខណៈដែលពេលនេះឈរនៅលំដាប់រងហើយ បែរជាលាលែង ដោយមិនប្រាប់ពីមូលហេតុទៅវិញ ធ្វើឲ្យហ្វេនៗផ្ទុះចម្ងល់ តើមានមូលហេតុអ្ វីធ្វើឲ្យរូបនាងលាលែង ដោយគ្មាន ការសោកស្តាយយ៉ាងដូច្នេះទៅវិញ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ហង្ស សុរិយាន់
កញ្ញា ហង្ស សុរិយាន់
កញ្ញា ហង្ស សុរិយាន់ និងកញ្ញា​ ពេជ្រ វត្តីសារ៉ាវឌ្ឍី
កញ្ញា ហង្ស សុរិយាន់
កញ្ញា ហង្ស សុរិយាន់
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស សូរិយ៉ាន់