រាជធានីភ្នំពេញ ៖ តាំងពីរៀបការជាមួយនឹងភរិយាស្រីស្អាត រូបសម្រស់ខ្ញង់ដូចបវរកញ្ញារួចមក ជីវិតAdmin ជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាល្បីឈ្មោះម្នាក់នៅកម្ពុជា ត្រូវមហាជនយករឿងជីវិតគ្រួសារមកធ្វើជាប្រធានបទវិភាគពេញបណ្តាញសង្គម មិនរំលងថ្ងៃសោះ។

ជាក់ស្តែង កាលពីប៉ុន្មានសប្តាហ៍មុននេះ រូបលោកត្រូវភរិយាវា.យនឹងកែងទូរសព្ទ 13 pro max ដេ.រអស់៥ថ្នេរ Liveបកស្រាយវែកញែកពេញបណ្តាញសង្គម ព្រមទាំងលើកឡើងច្បាស់ៗថា «ស្តាយក្រោយដែលសម្រេចចិត្តជានានឹងភរិយា» បន្ទាប់ពីកើតរឿងរកាំរកូសផ្អើលកន្លះប្រទេសម្តងរួចហើយនោះ ប៉ុន្តែងាកទៅហ្វេនៗវិញ ហាក់លែងខ្វាយខ្វល់នឹងសម្តីរូបលោកដូចពេលមុន ខណៈពេលឈ្លោះគ្នាលើកមុន ប្រកាសក្តែងៗខ្លួនជា«ឆ្កែ» ប្រសិនបើនៅត្រូវគ្នាជាមួយភរិយា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថាអីចេះខុស ស្នាមដេរមិនទាន់នឹងបាត់ផង ស្រាប់តែពេលនេះ Adminជីងចក់ បែរជាបង្ហោះរូបភាពគូស្និទស្នាលនឹងភរិយា ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍១ឆ្នាំទៅវិញ ធ្វើឲ្យអ្នកគាំទ្រស្រងាកចិត្តមិនស្ទើរឡើយ ទើបឃើញខឹ.ងសម្បា.រភរិយាថ្ងៃមុនសោះ ឥលូវបែរជាញញឹមញញែម ហេតុតែបានប្រពន្ធស្អាតដូចកូនតុក្កតា ទោះធ្វើយ៉ាងណា ក៏នៅតែមិនដាច់ចិត្ត៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  Admin ជីងចក់
  Admin ជីងចក់
  Admin ជីងចក់
  Admin ជីងចក់ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]