ចិន៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ យោងតាមទំព័រ 163 បានរាយការណ៍ថា អតីតស្វាមីតារាស្រី Angelababy តារាសម្ដែង លោក Huang Xiaoming ត្រូវបានគេនិយាយថា បានទៅពិព័រណ៍​សិល្បៈនៅសៀងហៃ​ ជាមួយនឹងតារាម៉ូដែលស្រីម្នាក់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់តារាស្រីរូបនោះ ថែមទាំងបានបង្ហោះរូបថត ជាច្រើនសន្លឹក ក្នុងការទស្សនាការតាំងពិពណ៌សិល្បៈ និងមាន​រូបថត​មួយ​សន្លឹក ​ដែល​បាន​ថត​ជាមួយ​មិត្ត​ជិតស្និទ្ធ​របស់​នាង ដែលកាល​ពី​មុននោះ ​ក៏​បាន​ចែក​រំលែក​រូបថត​ដែល​ថត​ជាមួយនឹង លោក Huang Xiaoming ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  រូបភាពដែលមិត្តភក្តិតារាម៉ូដែលស្រីរូបនេះ បានបង្ហោះដោយចៃដន្យបានបង្ហាញឱ្យឃើញថា លោក Huang Xiaoming និងរូបនាង បានទៅពិព័រណ៍ជាមួយគ្នា ហើយខាងប្រុស សុខចិត្តថតរូប​ជាមួយមិត្តភ័ក្តិ​របស់នាង ប៉ុន្តែមិនមានរូបថតជាមួយនឹងនាងនោះទេ ជៀសវាងមានពាក្យចចាមអារ៉ាម និងមិនចង់ផ្សព្វផ្សាយ​ជាសាធារណៈ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming និងអតីតភរិយា Angelababy
Huang Xiaoming
Huang Xiaoming និងមិត្តភក្តិរបស់តារាម៉ូដែល
តារាម៉ូដែល និង មិត្តភក្តិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]