រាជធានីភ្នំពេញ ៖ ក្រោយចាប់ដៃគូសម្តែង ជាតួឯករួមគ្នាច្រើនរឿងមក តារាសម្តែងស្រី គៀត សុវណ្ណាឡាង និងតារាសម្តែងប្រុស លីម ជាឡាយ ត្រូវទស្សនិកជននាំគ្នាផ្គូផ្គងឲ្យជួបគ្នាជាគូក្នុងជីវិតពិត ។

តែផ្ទុយទៅវិញ មួយរយៈចុងក្រោយនេះ គេក្រឡេកឃើញ តារាសម្តែងស្រី គៀត សុវណ្ណាឡាង តែងបង្ហោះរូបភាពជាមួយបុរសម្នាក់ ដែលត្រូវគេស្គាល់ថាជាបុគ្គលមានកេរ្ត៍ឈ្មោះក្នុងវិថីសិល្បៈម្នាក់ ជាផលិតករនៅក្នុងផលិតកម្មរស្មីហង្សមាស បើទោះបីមិនបញ្ជាក់អះអាងពីទំនាក់ទំនងក្តី តែហ្វេនៗសម្គាល់ឃើញ រូបនាងតែងបង្ហោះរូបភាព ដោយគ្មានរៀបរាប់ច្រើន ក្រៅពី Sticker រូបបេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គេក៏ឃើញមានតារាខ្មែរជាច្រើននាំគ្នាសរសើរថា សមគ្នាថែមទៀតផង រាល់ពេលបង្ហោះរូបភាពជាមួយបុរសខាងលើនេះម្តងៗ មួយវិញទៀត គេក៏ក្រឡេកឃើញ អ្នកទាំងពីរតែងលេងពាក្យសម្តីនឹងគ្នាលើបណ្តាញសង្គម ដូចគូស្នេហ៍ថ្មីថ្មោងថែមទៀតផង ទាំងនេះហើយទើបហ្វេនៗនាំគ្នាសង្ស័យថា តារាប្រុស ជាឡាយ អាចត្រឹមជាដៃគូសម្តែង ប៉ុន្តែមិនអាចក្លាយជាដៃគូក្នុងជីវិតពិតឡើយ ស្របពេលអ្នកគាំទ្រនាំគ្នាផ្គូផ្គងអស់ពេលច្រើនឆ្នាំមកហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាស្រី គៀត សុវណ្ណាឡាង
តារាស្រី គៀត សុវណ្ណាឡាង
តារាស្រី គៀត សុវណ្ណាឡាង និងផលិតករ
តារាស្រី គៀត សុវណ្ណាឡាង និងផលិតករ
តារាស្រី គៀត សុវណ្ណាឡាង និងផលិតករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]