រាជធានីភ្នំពេញ ៖ ដូចដែរបានជ្រាបរួចមកហើយថា ក្នុងឆ្នាំ២០២២ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី ០៨-១៣ វិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី មេដឹកនាំរបស់បណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងបណ្តាប្រទេសនានា ជាពិសេសក៏មានវត្តមានរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។
ដោយសារតែឆ្នាំនេះ កម្ពុជាក្លាយជាម្ចាស់ផ្ទះ ប្រជាពលរដ្ឋខ្មែរជាច្រើនតាមដានព័ត៌មានទាក់ទងនឹងការរៀបចំ ព្រមទាំងបទសម្ភាសនានាទាក់ទងនឹងកិច្ចប្រជុំមួយនេះ ក្នុងនោះគេចាប់អារម្មណ៍នឹងសំណួរចុងក្រោយរបស់អ្នកកាសែតម្នាក់ ដែលបានសួរទៅ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា «តើមានអ្វីជាបញ្ហាប្រឈម សម្រាប់ការរៀបចំកិច្ចប្រជុំ ដោយកម្ពុជាជាម្ចាស់ផ្ទះដែរឬទេ ឯកឧត្តម?» ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា «បញ្ហាមួយគត់ដែលជាបញ្ហាប្រឈមនោះគឺ យើងខ្លាចខ្វះម្ហូបសម្រាប់អ្នកកាសែតដែលចូលរួមប៉ុណ្ណោះ» ដោយធ្វើឲ្យបងប្អូនមួយចំនួនយល់ថា នេះទំនងជាការលេងសើចប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រោយមានការចែកចាយសម្រង់ប្រសាសន៍របស់ឯកឧត្តមលើបណ្តាញសង្គម ភ្លាមៗនោះ ឯកឧត្តមបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ យ៉ាងដូច្នេះថា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]